ស្ត្រីចិនម្នាក់ឱ្យដឹងថា នាងពិតជាពុំបានដឹងការទិញកូនចិញ្ចឹមតាមរយៈឈ្មួញកណ្តាលលើបណ្តាញ Internet គឺមិនស្រប ច្បាប់នោះទេ។

តាម SCMP ឱ្យដឹងថា ស្ត្រីវ័យ៤៣ឆ្នាំ រស់នៅខេត្តអានហ៊ុយ បានស្វែងរកកូនចិញ្ចឹម ហើយនាងបានចូលរួមក្នុងក្រុមជួយគាំទ្រការទទួលកូនចិញ្ចឹមលើបណ្តាញសង្គម។ នាងបានចំណាយ៧០.០០០យាន់(10.200 USD.) ឱ្យទៅអ្នកគ្រប់គ្រងក្រុម ហើយសន្យាជាមួយអ្នកគ្រប់គ្រងក្រុមណាត់ទទួលក្មេងស្រីអាយុ៤ខែម្នាក់។
ប៉ូលិសបានចាប់នាងនិងឈ្មួញកណ្តាលនៅនឹងកន្លែង ព្រោះបុរសនោះត្រូវបានប្ដឹងថាមានពាក់ព័ន្ធនឹងករណីជួញដូរក្មេង៦រឿងទៀត។
ស្ត្រីរូបនេះពោលថា ប្រសិនជាដឹងថាការធ្វើបែបនេះជាទង្វើមិនស្របច្បាប់នោះ ខ្ញុំនឹងមិនធ្វើទេ។ មិត្តភក្តិនិងសាច់ញាតិរបស់ខ្ញុំជាច្រើនក៏ធ្លាប់ចំណាយលុយដើម្បីទទួលក្មេងមកចិញ្ចឹមដែរ។
តាមសមត្ថកិច្ច ស្រី្តជាម្តាយបង្កើតរបស់ក្មេងនេះនៅលីវ ហើយបានធ្វើការទាក់ទងដល់ក្រុមគាំទ្រខាងលើពឹងពាក់ឱ្យរកក្រុមគ្រួសារដែលមានជីវភាពធូរធារដើម្បីនាងប្រគល់កូនឱ្យគេចិញ្ចឹម។នាងពុំបានដឹងអ្វីអំពីរឿងប្រកាសលក់និងទទួលលុយចំពោះកូនបង្កើតរបស់ខ្លួនទេ។
នៅប្រទេសចិន មានតែបណ្តាស្ថាប័នស៊ីវិលទើបអាចផ្តល់លិខិតអនុញ្ញាតដល់ករណីកូនចិញ្ចឹម។ប៉ុន្តែក្រុមរិះគន់និយាយថាដំណើរការតាមបែបនេះត្រូវចំណាយពេលវែងឆ្ងាយ ព្រោះបែបបទស្មុគស្មាញណាស់៕
លីសា