Thursday, April 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំង ក្រោមសេចក្តីសម្រេចដែលចេញដោយប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ាដោយបានលើកលែងទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint

រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចេញសេចក្តីថ្លងការណ៍ស្ដីពីការវិវត្តថ្មីៗនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

កម្ពុជាស្វាគមន៍ចំពោះការដោះលែងអ្នកជាប់ឃុំឃាំង ក្រោមសេចក្តីសម្រេចដែលចេញដោយប្រធានាធិបតី នៃប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ដោយបានលើកលែងទោសបុគ្គលជាង ៤.០០០នាក់ រួមទាំងអតីតប្រធានាធិបតី លោក U Win Myint ព្រមទាំងការបន្ធូរបន្ថយទោសដល់លោកស្រី Aung San Suu Kyi ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីមីយ៉ាន់ម៉ា។

ការណ៍នេះ គឺជាការវិវត្តវិជ្ជមាន និងមានសារៈសំខាន់មួយ ដែលស្របតាមការរំពឹងទុករបស់អាស៊ាន និង ជួយបង្កើតបរិយាកាសឱ្យកាន់តែអំណោយផលសម្រាប់កិច្ចសន្ទនា និងការផ្សះផ្សាជាតិ កម្ពុជាចង់ឃើញ ជំហានវិជ្ជមានបន្ថែមទៀត ដែលអាចកសាងទំនុកចិត្ត និងជំរុញបុព្វហេតុសន្តិភាព។

កម្ពុជាមានសុទិដ្ឋិនិយមចំពោះការវិវត្តវិជ្ជមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងសង្ឃឹមយ៉ាងមុតមាំថា ភាគី ទាំងអស់អាចធ្វើការរួមគ្នាឆ្ពោះទៅរកបទឈប់បាញ់នៅទូទាំងប្រទេស និងការផ្សះផ្សាជាតិ។ ក្នុងន័យនេះ កម្ពុជា បានប្តេជ្ញាធ្វើការរួមគ្នាជាមួយប្រទេសសមាជិកអាស៊ានទាំងអស់ ដោយផ្អែកលើធម្មនុញ្ញអាស៊ាន និងកិច្ចព្រម ព្រៀងកុងសង់ស៊ុសប្រាំចំណុច (5PC) ដើម្បីជួយឱ្យប្រទេសមីយ៉ាន់ម៉ាវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ តាមរយៈដំណើរការនយោបាយ ដែលមានលក្ខណៈបរិយាបន្ន ដឹកនាំ និងម្ចាស់ការដោយប្រទេសមីយ៉ាន់ម៉ា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×