ភ្នំពេញ ៖ បុរសម្នាក់បានយកកាំបិតប៉័ងតោកាប់សម្លាប់ប្រពន្ធមិនបានសម្រេច ហេីយព្យាយាមធ្វេីអត្តឃាតខ្លួនឯង ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ចុះអន្តរាគមន៍ឃាត់ខ្លួន យកមកកាន់អធិការដ្ឋាននគរបាលខណ្ឌភ្លាមៗ។
ដោយហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២៦ ស្ថិតនៅបន្ទប់ផ្ទះជួល ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ប៉ែន សុីណាត អាយុ៤០ឆ្នាំមុខរបរជាងកញ្ចក់ និងប្រពន្ធឈ្មោះ សុឹម គឹមរស់ អាយុ៣៦ឆ្នាំ ស្នាក់នៅកន្លែងកេីតហេតុ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





