Sunday, April 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មុខសញ្ញាកាប់ធាក់ប្លន់ម៉ូតូត្រូវបានស្រាវជ្រាវបង្រ្កាបនៅស្រុកបសេដ្ឋ​ ក្រោយធ្វេីសកម្មភាពបានសម្រេចកាលពីយប់ថៃ្ងទី២៤​ មេសា​ ២០២៦

កំពង់ស្ពឺ៖​ កំលាំងអធិការដ្ឋាននគរបា​លស្រុកបសេដ្ឋ​ ដោយបានការប​ញ្ជា​ដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌ​ សមត្ថកិច្ចន​គរបា​លបានបេីក​កិ​ច្ចស្រាវជ្រាវករណីលួ​ចដោយមា​ន​ស្ថានទ​ម្ងន់ទោស​ (កា​ប់ប្លន់យកម៉ូតូ​)​ កាលពីថ្ងៃទី២៤​.​មេ​សា.​២​០២៦ វេលាម៉ោង២៣និង១៥​នាទី នៅចំ​ណុច​លើផ្លូវ​លេខ១៤៥ ស្ថិតក្នុងភូមិព្រៃងោង ឃុំភារីមានជ័​យ ស្រុកប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។
លោកវរសេនីយ៍ឯក​ ចន​ សុភីត​ អធិ​ការនគរបាលស្រុកបសេដ្ឋ​ បាន​ប​ញ្ជាក់​ករណីកាប់ប្លន់យកម៉ូតូបង្កដោ​យជ​នសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណ​ យប់ថៃ្ងកេី​តហេតុជនសង្ស័យបានជិះម៉ូតូ​១គ្រឿងម៉ាកហុ​ង​ដា​C1​25ពណ៌ខ្មៅមិនចាំផ្លាកលេខដោយប្រើអាវុធ(ដាវ)ធ្វេី​សកម្មភាពជិះតាមជនរងគ្រោះរួចធាក់ផ្ដួ​លម៉ូតូជនរង​គ្រោះម៉ាកហុងដាC125ពណ៌ខ្មៅស៊េរី២០​២​៥​ផ្លាក​លេ​ខកំពង់ស្ពឺ1Z-6720លេខតួ-ម៉ា​សុីន0​23​8​575​)​ឈ្មោះ ប្រា​ក់ វិបុល ភេទប្រុស អាយុ២០ឆ្នាំ នៅភូ​មិត្រពាំងស្រស់ ឃុំស្តុក ស្រុ​កគង​ពិ​សី ខេត្តកំពង់ស្ពឺ រួចទា​ញដាវដេញកាប់​តែម្ដង​។
ដោយអនុវត្ដលេីវិធានការជំនាញសមត្ថកិច្ចនគរបាល​ការិ​យា​ល័យព្រហ្មទណ្ឌកំរិតធ្ងន់​ នៃស្នងការដ្ឋាននគរបា​ល​ខេត្ដកំពង់​ស្ពឺ​ សហការស្រាវ​ជ្រាវរហូតឈានដ​ល់ធ្វេីកា​រឃាត់មុខសញ្ញាពាក់ព័ន្ធបានចំនួន​ ៥​នាក់​ ដោ​យបា​នដ​កហូតមធ្យោបា​យសរុបម៉ូតូ ៥គ្រឿង​ និងបាន​ប​ញ្ជូ​នមក​ស្នងការដ្ឋាននគរបាលខេត្ដកំ​ព​ង់ស្ពឺ​ ដេីម្បីពិ​និត្យនិងអនុវត្ដតាមនីតិវិធីបន្ដ​៕រក្សាសិទ្ធដោយ៖សុទ្ធលី

×