Sunday, May 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តបាត់ដំបង កំពុងស្រាវជ្រាវរកប្រភពរូបភាពនៃគណនី​ហ្វេ​សប៊ុកឈ្មោះ​ អា​ ឡែន​ ដែលអ្នកប្រេីប្រាស់បណ្តាញសង្គមថា​ជាអ្នកនាំផ្លែទុរេនថៃយកមកលក់​

ក្រុមការងារព័ត៌មាននិងប្រតិកម្ម​រហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមជ​ម្រាបជូនសាធារណជន បាន​ ជ្រាបថានៅថ្ងៃទី០២ខែ ឧសភាឆ្នាំ ២០​២៦ មានការផ្សព្វផ្សាយក្នុងបណ្តា​ញសង្គមមាន​ទាំងរូបភាពនិងសម្លេងផង​ដោ​យ​ ភ្ជាប់នូវរូបភាពនៃគណនី​ហ្វេ​សប៊ុកឈ្មោះ​ អា​ ឡែន​ ដែលអ្នកប្រេីប្រាស់បណ្តាញសង្គមថា​ជាអ្នកនាំផ្លែទុរេនយកមកលក់​ ។

ដេីម្បីមានមូលដ្ឋានបញ្ជាក់ក្នុងករណីខាងលេីនេះ​ស្របតា​ម​បទបញ្ជារបស់ឯកឧត្តម​ សុខ​ លូ​ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធានគ​ណៈបញ្ជាការឯកភាពរដ្ឋបា​ល​ខេត្តបាត់​ដំបង​ លោកឧត្តមសេ​នីយ៍ទោ​ ដាញ់​ អេងប៊ុនចាន់​ ស្នងការនៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង​ បានដាក់​បញ្ជាដល់គ្រប់អធិការដ្ឋាននគរបាលក្រុង​ ស្រុកធ្វេីការស្រាវជ្រាវរកម្ចាស់គណនីឈ្មោះ​ អា​ ឡែន​ ដេីម្បីសាក​សួរព័ត៌មានឬប្រភពផ្សេងមកបញ្ជាក់ចំពោះករណីខាងលេី។

ជាមួយនេះបងប្អូនប្រជាពលរដ្ឋ​ មហា​ជនទូទៅជួយផ្តល់ព័ត៌​មានមកសមត្ថ​កិច្ចនគរបាលករណីបានស្គាល់អត្តស​ញ្ញាណម្ចាស់គណ​នីខាងលេី​ ឬម្ចាស់គណនីឈ្មោះ​ អា​ ឡែន​ ផ្ទាល់ធ្វេីការទំនាក់​ទំនងមកសមត្ថកិច្ចនគរបាលដេីម្បីធ្វេីការបំភ្លឺចំ​ពោះ​បញ្ហាដែលអ្នក​ប្រេីប្រាស់បណ្តាញសង្គមបានផ្សព្វ​ផ្សាយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

Processed with Rookie Cam
×