Tuesday, May 5, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ត្រី ទាំង ៣ ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម
ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពី កិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពី កសិកម្ម-ទឹក-ជនបទ។

នាព្រឹកថ្ងៃចន្ទ ៣រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៦ ស្តីពីកសិកម្ម-ទឹក-ជនបទ ដើម្បីពិនិត្យ វឌ្ឍនភាពការងាររួមគ្នា ពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លេខាធិការ ដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងទាំង ៣។

ឯកឧត្តមរដ្ឋមន្ត្រី ទាំង ៣ ក្រសួង បានបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបន្តសហការ និងគាំទ្រយ៉ាងពេញទំហឹងដល់ក្រុមការងារកសិកម្ម-ទឹក-ជនបទ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង វិជ្ជាជីវៈខ្ពស់ក្នុងការបម្រើឧត្តមប្រយោជន៍ជាតិ។

បន្ទាប់ពីស្តាប់របាយការណ៍ និងសំណើរបស់ក្រុមការងារត្រី-វិស័យ ឯកឧត្តមរដ្ឋមន្ត្រី ទាំង ៣ ក្រសួង បានទទួលស្គាល់ និងឯកភាពនូវចំណុចដូចខាងក្រោម៖

១. ក្នុងស្មារតីសហថាមពលនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កិច្ចសហការយ៉ាងជិតស្និទ្ធ រវាងក្រសួងទាំងបី បានបង្ហាញយ៉ាងច្បាស់នូវការបង្រួបបង្រួមឆន្ទៈតែមួយ ក្នុងការដោះស្រាយ បញ្ហាប្រឈមជាប្រព័ន្ធ ដើម្បីប្រែក្លាយតំបន់ជនបទឱ្យទៅជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព និងបរិយាបន្ន។

២. វាយតម្លៃខ្ពស់លើរបាយការណ៍វឌ្ឍនភាព ព្រមទាំងសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានដោយ ក្រុមការងារត្រីវិស័យ (កសិកម្ម-ទឹក-ជនបទ)។

ទំព័រ |៣. សម្រេចឯកភាពលើលក្ខខណ្ឌការងារ ដើម្បីរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការអនុវត្តត្រីវិស័យ សម្រាប់ឆ្នាំ ២០២៧-២០៣១ ដើម្បីធានានិរន្តរភាពការងារនាពេលអនាគត។

៤. ឯកភាពជម្រុញការអនុវត្តសកម្មភាពរួមគ្នានៅតាមសហគមន៍គោលដៅ និងបន្តចុះសិក្សាស្វែង យល់បន្ថែមអំពីសហគមន៍ដែលមានសក្តានុពលផ្សេងទៀត ដើម្បីពង្រីកវិសាលភាពអនុវត្តក្នុង ជំហានបន្ទាប់។

៥. ប្តេជ្ញាខិតខំកៀរគរធនធាន និងស្វែងរកការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវប្រសិទ្ធភាពក្នុងការអនុវត្តផែនការសកម្មភាពត្រីវិស័យ។

៦. សនិទានកម្មថវិកា (Budget Rationalization) និងរៀបចំផែនការថវិកា សម្រាប់គាំទ្រដល់ការ អនុវត្តផែនការសកម្មភាពរួមរបស់ក្រុមកាងារត្រីវិស័យ។

៧. ឯកភាពដាក់បញ្ចូលទីតាំងដែលមានជនភៀសសឹកស្នាក់នៅ ក្នុងផែនការសកម្មភាពរបស់ក្រុម ការងារត្រី-វិស័យក្នុងគោលដៅលើកកម្ពស់ជីវភាព។

៨. ឯកភាពសិក្សាលម្អិតនៅទីតាំងប្រភពទឹកដែលមានលទ្ធភាពសាងសង់ប្រព័ន្ធស្តុកទឹកសម្រាប់ដាំ ស្មៅចំណីគោ។

៩. ឯកភាពចូលរួមវិបស្សនា (Retreat) រួមគ្នាដើម្បីរៀបចំផែនការសកម្មភាពនិងផែនការថវិកា។រក្សាសិទ្ធដោយ៖សុទ្ធលី

×