Wednesday, May 6, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ៖ ពលរដ្ឋខ្មែរ ជួលរថយន្ត ឱ្យជនបរទេស មានឯកសារគ្រប់គ្រាន់ នឹងទទួលបានរថយន្តវិញ ទោះជនបរទេសនោះ ត្រូវសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធបទល្មើសក៏ដោយ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំក្រុមប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាទាំងអស់ ក្នុងករណីពលរដ្ឋខ្មែរ បានជួលរថយន្ត ឱ្យជនបរទេស ហើយជនបរទេស ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនពាក់ព័ន្ធបទល្មើស ដោយមានទាំងរថយន្តជួលនោះផង គឺសមត្ថកិច្ច ត្រូវរៀបចំបែបបទប្រគល់រថយន្តនោះ ឱ្យទៅម្ចាស់រថយន្តវិញ ក្នុងករណីមានឯកសារជួល និងឯកសារកម្មសិទ្ធិរថយន្តច្បាស់លាស់ ស្របតាមច្បាប់។ នេះបើតាមលោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែឧសភា ឆ្នាំ២០២៦នេះ បានបញ្ជាក់ក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា

បើតាមលោក រ៉េន រតនៈ, ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសង្កត់ធ្ងន់ដែរថា ដាច់ខាតមិនត្រូវឱ្យមានការគាបសង្កត់ទាមទារប្រាក់ជាថ្នូរនឹងការបំពេញបែបបទប្រគល់រថយន្ត ជូនទៅពលរដ្ឋ ដែលជាម្ចាស់រថយន្តឡើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×