Friday, May 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរាជទូតអ៊ូអិណុ បានស្វាគមន៍ដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង

ភ្នំពេញ ៖ សារពីឯកឧត្តម អ៊ូអិណុ អាត់ស៊ុស៊ី ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី៨ខែឧសភាឆ្នាំ២០២៦នេះ បានមានប្រសាសន៍ថា
ខ្ញុំសូមស្វាគមន៍ចំពោះជំនួបត្រីភាគីដែលបានធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា រវាងភាគីប្រធានអាស៊ាន ហ្វីលីពីន កម្ពុជា និងថៃ នៅកោះសេប៊ូ ប្រទេសហ្វីលីពីន។

ឯកអគ្គរាជទូតអ៊ូអិណុ បានបញ្ជាក់ថា ” ខ្ញុំក៏សូមស្វាគមន៍ផងដែរ ដែលនាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តចំពោះសន្តិភាពយូរអង្វែង និងបានពិភាក្សាគ្នាអំពីវិធានការកសាងទំនុកចិត្តនាពេលអនាគត។ ខ្ញុំសូមសម្តែងនូវសេចក្តីគោរពចំពោះកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់ប្រទេសហ្វីលីពីន ដែលជាប្រធានអាស៊ាន”។ រក្សាសិទ្ធដោយ៖សុទ្ធលី

×