រាជធានីភ្នំពេញ÷ នៅវេលាម៉ោង ១៧:១០នាទី ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី : (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) នៅចំណុចភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យករួមមាន : – ម្សៅក្រាមសថ្លាចំនួន ០៤កញ្ចប់, – ជញ្ជីងអេឡិចត្រូនិកសម្រាប់ថ្លឹងចំនួន០១គ្រឿង, – ដាវសាម៉ូរៃ ចំនួន ០២ដើម, – កញ្ចប់ពណ៍ស (Ferrari) ចំនួន០១ (សង្ស័យជាសារធាតុញៀន), – ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន ចំនួន ០១ រួមនឹងសម្ភារមួយចំនួនទៀតផងដែរ ។
ជនសង្ស័យទាំង០៦នាក់ រួមមាន : ១- ឈ្មោះ កួច តង ភេទប្រុស អាយុ ២៥ ឆ្នាំ, ២- ឈ្មោះ តាំង ហេង ភេទ ប្រុស អាយុ ១៨ឆ្នាំ , ៣- ឈ្មោះ ជឿង យ៉ាងម៉ី ភេទ ប្រុស អាយុ ២១ឆ្នាំ, ៤- ឈ្មោះ ឡុង សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ, ៥- ឈ្មោះ លី ហួរ ភេទប្រុស អាយុ ២១ឆ្នាំ, ៦- ឈ្មោះ លី យី ភេទប្រុស អាយុ ៣០ឆ្នាំ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៦នាក់ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់!៕ រក្សាសិទ្ធដោយ៖សុទ្ធលី





