Monday, May 11, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងកសិកម្ម ចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថាការចុះបញ្ជីដីធ្លីសម្រាប់ តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គ (តំបន់ស្នូលទី២) ក្នុងខេត្តស្ទឹងត្រែង ត្រូវបានសម្រេចជាស្ថាពរ។ នេះគឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងការការពារសម្បត្តិធម្មជាតិរបស់កម្ពុជា។

កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធរវាងអគ្គនាយកដ្ឋានជលផលនៃក្រសួងកសិកម្ម រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរពាក់ព័ន្ធ អង្គការ WWF និងបងប្អូនឆ្មាំទន្លេ ក្នុងការការពារនិងការអភិរក្ស បានធ្វើឱ្យមានកំណើនចំនួនផ្សោតជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយការចុះបញ្ជីនឹងធ្វើឱ្យការគ្រប់គ្រងតំបន់អភិរក្សកាន់តែមានប្រសិទ្ធភាព។

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់កិច្ចសហការយ៉ាងសកម្មក្នុងការចុះបញ្ជីដីធ្លី និងចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិជាស្ថាពរ។ ការរក្សាបាននូវទីជម្រកប្រកបដោយសុវត្ថិភាព គឺជាការធានាថាស្នាមញញឹមនៃទន្លេមេគង្គនឹងនៅបន្តវត្តមានសម្រាប់កូនចៅជំនាន់ក្រោយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×