Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា

នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:៥៥នាទីល្ងាច កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ករណីហិង្សាដោយចេតនា (ទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីការប្រច័ណ្ឌសង្សាររបស់ខ្លួនជនសង្ស័យ០១ក្រុម មានគ្នា០៥នាក់ ប្រើដៃវាយទៅលើជនរងគ្រោះ០២នាក់ បណ្ដាលឲ្យរងរបួសស្រាល) ឃាត់ខ្លួននៅចំណុចបណ្ដោយដងផ្លូវលេខ៥៩២ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចភោជនីយ៍ដ្ឋានយីហោ ESCAPE ផ្លូវលេខ៦០៨ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:២០នាទីទៀបភ្លឺ ។

ឃាត់ខ្លួនជនសង្ស័យ០៥នាក់:
១-ឈ្មោះ សំ សុភ័កត្រា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៣ ស្នាក់នៅផ្ទះមិនចាំលេខ ភូមិបុរីកម្មករ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
២-ឈ្មោះ ឆេន ម៉េងហាក់ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ ស្នាក់នៅផ្ទះពុំចាំលេខ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
៣-ឈ្មោះ អោម លីងជុង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទដៃ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។
៤-ឈ្មោះ ប៉ុន ចាន់ណារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ និស្សិតឆ្នាំទី៤ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។
៥-ឈ្មោះ ឡុង រតន:មិនា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុន ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×