Wednesday, May 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​ខេត្តកំពត ចុះបង្ក្រាប​ទីតាំង​វេច​ខ្ចប់ លួច​ប្តូរ​សំបកបាវ​ស្ករស​ នាំចូលពីប្រទេសសៀម ទៅ​ដាក់​អក្សរ​វៀតណាមវិញ ដេីម្បីបន្លំ​លក់​លើ​ទីផ្សារ​

ខេត្តកំពត÷ នៅ​រសៀល​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២៦នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាល អភិបាល​ខេត្តកំពត បាន​ដឹកនាំ​កម្លាំង​ចម្រុះ រួមមាន : ស្នងការដ្ឋាន​នគរបាល​ខេត្ត, កងរាជអាវុធហត្ថ​ខេត្ត, សាខា​គយ​និង​រដ្ឋាករ, សាខា​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​ បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​.) ,មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ,អាជ្ញា​ធរ​ស្រុក និង​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត ចុះ​បង្ក្រាប​ជាក់ស្តែង​នូវ​ទីតាំង​សិប្បកម្ម វេច​ខ្ចប់ស្ករស​ ខុសច្បាប់០១កន្លែង ដែល​មាន​ទីតាំង​ស្ថិត​ ក្នុងភូមិ​កំពង់​ត្នោត ឃុំ​កូន​សត្វ ស្រុក​ទឹកឈូ ខេត្តកំពត ។

ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​ចម្រុះ​បាន​រក​ឃើញ​ភស្តុ​តាង នៃ​សកម្មភាព​ល្មើសច្បាប់ ដោយ​ម្ចាស់​ទីតាំង​បាន​លួច​បន្លំ​ផ្លាស់​ប្តូរ​សំបកបាវ​ស្ករស​ ដែល​មាន​អក្សរ​សៀម ដែល​ជា​ប្រភព​ដើម មក​ច្រក​ក្នុង​សំបកបាវ​ថ្មី ដែល​មាន​អក្សរ​វៀតណាម​វិញ! ដើម្បី​បំភាន់​ភ្នែក​សមត្ថកិច្ច និង​បន្លំ​ប្រភព​ទំនិញ​នៅ​លើ​ទីផ្សារ ។

ជុំវិញ​ករណី​នេះ ឯកឧត្តម ម៉ៅ ធនិន បាន​ដាក់​ចេញ នូវ​វិធានការ​ម៉ឺងម៉ាត់​បំផុត ដោយ​គ្មាន​ការ​លើកលែង​ឡើយ! ដោយ​ក្នុង​នោះ លោក​បាន​បង្គាប់​ឱ្យ​ម្ចាស់​សិប្បកម្ម ត្រូវ​ទូទាត់​ប្រាក់​ឈ្នួល​ជូន​កម្មករ​ឱ្យ​បាន​គ្រប់​ចំនួន រួច​ធ្វើ​កំណត់ហេតុ​អនុញ្ញាត​ឱ្យ​ពួក​គេ​ត្រឡប់​ទៅ​ផ្ទះ​វិញ។

ទន្ទឹម​នឹង​នោះសមត្ថកិច្ច ក៏​បាន​ហៅ​អ្នក ដែល​មក​ទិញ​ស្ករស នៅ​ទីតាំង​ខាងលើ និង​អ្នក​ពាក់ព័ន្ធ​ដទៃ​ទៀត មក​ធ្វើ​កំណត់ហេតុ​បំភ្លឺ ដើម្បី​បន្ត​ស្រាវជ្រាវ​ស្វែងរក​ខ្សែរយៈ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត ។

បច្ចុប្បន្ន កម្លាំង​ជំនាញ​ចម្រុះ​ កំពុង​សហការ​ជាមួយ​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្តកំពត ដើម្បី​កសាង​សំណុំរឿងបន្ត និង​ស្វែងរក​ម្ចាស់​ទីតាំង​ពិតប្រាកដ រួមនិង​អ្នក​ពាក់ព័ន្ធផ្សេងទៀត ដើម្បី​រកប្រភពនាំចូល៕រក្សាសិទ្ធដោយ៖សុទ្ធលី

×