ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ សារព័ត៌មានថៃមួយចំនួន បានចុះផ្សាយចោទប្រកាន់មកលើកងកម្លាំងកម្ពុជាថា បានបាញ់ ចំនួន១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់ ខេត្តឧត្តរមានជ័យ។
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបដិសេធចោលទាំងស្រុង អំពីការលើកឡើងខាងលើនេះ និងសូមបញ្ជាក់ថាគឺជាព័ត៌មានមិនពិត និងជាការមួលបង្កាច់ធ្ងន់ធ្ងរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



