ខេត្តព្រះសីហនុ៖ ករណីឃាតកម្មគិតទុកជាមុន នៅឆ្នេរអូត្រេះ ត្រូវបានកម្លាំងសមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចាប់ឃាត់ខ្លួនជនដៃដល់បានហេីយ។ ករណីនេះផ្ដេីមចេញពីជម្លោះស្នេហា (ស្រីស្រឡាញ់ស្រី)។
ស្ត្រីម្នាក់ដែលស្លាប់នៅកន្លែងកើតហេតុ ដោយសារស្ត្រីជាឃាតករអាកសម្លាប់នៅចុងឆ្នេរអូត្រេះ ២ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុនៅ កាលពីម៉ោងជិត១០យប់ថ្ងៃទី ១៤ ខែឧសភាឆ្នាំ២០២៦ ឈ្មោះតាំង ស្រីនិច្ចគឺជាគ្រូបង្រៀននៅសាលាសុវណ្ណភូមិក្នុងក្រុងព្រះសីហនុ។
ឃាតកម្មនេះនៅមិនទាន់ដឹងពីមូលហេតុច្បាស់លាស់នៅឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត ចំណែកឃាតកររត់គេចខ្លួន។
) ស្ត្រីជនសង្សយ័ជាឃាតករដៃដល់ដែលសម្លាប់ស្ត្រីរងគ្រោះនៅឆ្នេរអូរត្រេះក្រុងព្រះសីហនុ សមត្ថកិច្ចឃាត់ខ្លួនបានហើយ។
បើតាមរបាយការណ៍ពីសមត្ថកិច្ចថា កន្លងមក ជនសង្ស័យ និងជនរងគ្រោះ ជាមនុស្សស្រីស្រលាញ់ភេទ ដូចគ្នា ហើយស្រលាញ់គ្នាប្រហែល០២ឆ្នាំ មកហើយ។
របាយការណ៍ពីនគរបាលជំនាញឲ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ២១និង៣០នាទីយប់ ស្ថិតនៅឆ្នេរអូរត្រេះ បន្ទប់ទឹកលេខ ៩ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ មានករណី ឃាតកម្មគិតទុកជាមុន ០១លើក បង្កឡើងដោយជនសង្ស័យ ចំនួន ០១នាក់ ភេទ ស្រី បានធ្វើសកម្មភាព យកកាំបិតចុងស្រួច ដងឈើ ដាក់ក្នុងថង់យកម៉ាស់រុំ ទៅជួបជនរងគ្រោះ ឈ្លោះប្រកែកគ្នាបានពីរ ទៅ បីម៉ាត់ ស្រាប់តែជនសង្ស័យបានដកកាំបិតពីក្នុងថង់ ទៅអ ារ ក ជនរងគ្រោះ បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុ ក្រោយពេលកើតហេតុភ្លាមនោះ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនពីកន្លែងកើតហេតុបាត់។
ក្រោយពេលទទួលពត៌មានបាននូវរឿងហេតុខាងលើភ្លាម កំលាំងជំនាញ ព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ សហការជាមួយ អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ ១ និង២ បានធ្វើការស្រាវជ្រាវតាមជំនាញ រហូតដល់វេលាម៉ោងប្រហែល ០៣និង២០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៦ ទើបសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ បាន នៅចំណុច ក្រោមផ្លូវល្បឿនលឿន ក្រុមទី១៧ ភូមិ១ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ យកទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីធ្វើការសាកសួរ។
I-ជនរងគ្រោះ (ស/ព)ឈ្មោះ តាំង ស្រីនិច ភេទស្រី ជនជាតិខ្មែរ ថ្ងៃ-ខែ-ឆ្នាំកំណើត៖ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៩៩។
II-ជនសង្ស័យឈ្មោះ សុខ រស្មី ភេទ ស្រី អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកខារ៉ាអូខេ ស្នាក់នៅបន្ទប់ជួល ភូមិ ៤ សង្កាត់លេខ ៤ ក្រុង-ខេត្តព្រះសីហនុ ។
យោងតាមការសួរបំភ្លឺមិត្តភក្តិរបស់ស្រ្តីរងគ្រោះ និងប្អូនប្រុសជនសង្ស័យ។ សមត្ថកិច្ចធ្វើការសន្និដ្ឋានបានថាការស្លាប់របស់ជនរងគ្រោះបណ្ដាលមកពី៖ ឃាតកម្មគិតទុកជាមុន(អារកសម្លាប់)៕ រក្សាសិទ្ធដោយ៖សុទ្ធលី









