រាជធានីភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំង បទល្មើសគ្រឿងញៀន និងឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន,
កាលពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញ(ក១)នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរ សហការជាមួយស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀង ដឹកនាំសម្របសម្រួលដោយលោក ឈារី ម៉ារ៉ូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាល ធ្វើការបង្ក្រាបករណី ដឹកជញ្ជូន ជួញដូរគ្រឿងញៀនឆ្លងដែនចំនួន ០៩ គោលដៅផ្សេងៗគ្នាជាបន្តបន្ទាប់ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តស្វាយរៀង។
ប្រតិបត្តិការបង្ក្រាបនេះកម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ០៧នាក់ (ស្រី១នាក់) ក្នុងនោះមានជនជាតិខ្មែរ ០១នាក់ និងជនជាតិវៀតណាម ០៦នាក់ (ស្រី១នាក់)។
ចំពោះវត្ថុតាងចាប់យករួមមាន៖ សារធាតុញៀនមួយចំនួនធំ, អាវុធខ្លី ០១ដើម (១៦គ្រាប់), រថយន្តចំនួន ០៤គ្រឿង ឃាត់ទុកគណនីធនាគារ ចំនួន ១៨គណនី និងសម្ភារៈផ្សេងៗមួយចំនួនធំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


