Saturday, May 16, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកុងតឺនរ័រេចង្កូតមកបុកនគរបាលម្នាក់របួសធ្ងន់ ក្នុងពេលបំពេញបេសកម្ម ឈរការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១

លោកជំទាវ កែ សួនសុភី ស សុខា បានញ្ជើញដោយផ្ទាល់ ដើម្បីជួបសួរសុខទុក្ខក្រុមគ្រួសារ និងពិនិត្យស្ថានភាព លោកអនុសេនីយ៍ឯក ជិន លីណា មន្ត្រីនគរបាល នៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដែលកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យមិត្តិភាពខ្មែរ-សូវៀត។

លោកវរសេនីយ៍ឯក បានជួបគ្រោះថ្នាក់ចរាចរណ៍រងរបួសធ្ងន់ ក្នុងពេលបំពេញបេសកម្ម ការពារប្រតិភូជាតិជាន់ខ្ពស់ នៅតាមដងផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ៣៣-៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។

សូមរំលឹកផងដែរថា លោកអនុសេនីយ៍ឯក ជិន លីណា អត្តលេខ ៥៨៣៣១ នាយរងផ្នែកប្រឆាំងគ្រឿងញៀនស្រុកកៀនស្វាយ បានជួបគ្រោះថ្នាក់ចរាចរណ៍(កុងតឺនរ័រេចង្កូតមកបុក)នៅវេលាម៉ោងប្រហែល៤:០៥នាទីទៀបភ្លឺឈានចូលថ្ងៃទី១៦ខែឧសភាឆ្នាំ២០២៦ នៅចំនុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ពេលចុះបំពេញបេសកម្ម បណ្តាលអោយបាក់ជើងសងខាង(ភ្លៅខាងស្តាំ ៣កំណាត់ )ប៉ះពាល់ឆ្អឹងកធ្ងន់ធ្ងរ ឆ្អឹងត្រគៀក ឆ្អឹងស្លាបប្រជៀវ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×