Thursday, May 21, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្រោងវិនិយោគចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក ត្រូវ​បាន​ចុះបញ្ជីនៅកម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៦

រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៃរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីគម្រោងវិនិយោគចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក ត្រូវបានចុះបញ្ជីនៅកម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៦។

ក្នុងខែមេសា ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជី ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) មានចំនួន ៤២គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក និង អាចបង្កើតការងារសរុបប្រមាណ ២៤ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៤២នេះ មានគម្រោង វិនិយោគចំនួន ២៣គម្រោង (ក្រៅតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣គម្រោង, ក្នុងតំបន់សេដ្ឋកិច្ចពិសេស ចំនួន ១០គម្រោង) ត្រូវបានចុះបញ្ជីដោយ ក.អ.ក. ក្នុងទំហំទុនវិនិយោគប្រមាណ ១៥៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ១៨ពាន់កន្លែង។
គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែមេសា ឆ្នាំ២០២៦ មានដូចខាងក្រោម៖
ក. ក្រៅតំបន់សេដ្ឋកិច្ចពិសេស៖
កសិកម្ម និង កសិ-ឧស្សាហកម្ម
គម្រោងវិនិយោគបង្កើតកសិដ្ឋានដាំដំណាំឈើហូបផ្លែ និងសាងសង់រោងចក្រកែច្នៃ ទីតាំង៖ ស្រុកបាណន់ ខេត្តបាត់ដំបង
ខ. ក្នុងតំបន់សេដ្ឋកិច្ចពិសេស៖
ឧស្សាហកម្ម
ទំហំទុនវិនិយោគ៖ ប្រមាណ ២០លានដុល្លារអាម៉េរិក បង្កើតការងារ៖ ១៧៤កន្លែង។
គម្រោងវិនិយោគបង្កើតរោងចក្រផលិត និងកែច្នៃប្រេងសម្រាប់សម្បកកង់យានយន្ត និងបង សម្រាប់ផលិតផលកែច្នៃជ័រកៅស៊ូ
ទីតាំង៖ តំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត ខេត្តស្វាយរៀង ទំហំទុនវិនិយោគ៖ ប្រមាណ ៩,៦លានដុល្លារអាម៉េរិក បង្កើតការងារ៖ ៣៥០កន្លែង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×