ភ្នំពេញ ៖ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ បានសហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ០១នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ចាប់ជនរងគ្រោះអូសចូលក្នុងរថយន្តម៉ាកសឺដេសប្លន់យកគ្រឿងអលង្ការ) កាលពីថ្ងៃទី១៦-០៥-២០២៦ វេលាម៉ោងប្រហែល០២ និង៥០នាទី នៅចំណុចផ្ទះលេខ១៨ ផ្លូវលេខ០៥(បុរីពិភពថ្មី ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ )។
ជនសង្ស័យ ឈ្មោះ QIN KAI ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED9336865 មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខLB22A បុរីអេចអិន ភូមិក្រាំងស្វាយ សង្កាត់ព្រៃកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ(គ្មានសារធាតុញៀន) ។
ជនរងគ្រោៈឈ្មោះ ZHANG LING ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ E01360394 មុខរបរលក់ដូរ ស្នាក់នៅផ្ទះលេខ១៨ ផ្លូវលេខ០៥ (បុរីពិភពថ្មី) ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តតាមនិតិវិធី ។ រក្សាសិទ្ធដោយ៖សុទ្ធលី



