Saturday, May 23, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កិច្ចប្រជុំគណៈរដ្ឋមន្ត្រីអនុម័តសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ ប្រចាំឆមាសទី២ ឆ្នាំ២០២៥

សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពនេះ មានវិសាលភាពគ្របដណ្តប់ទៅលើវឌ្ឍនភាពជារួម នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) និងជាមូលដ្ឋានដ៏សំខាន់សម្រាប់ក្រសួង ស្ថាប័ន ពន្លឿនការអនុវត្តវិធានការ និងដោះស្រាយបញ្ហាដែលនៅសេសសល់។ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពប្រចាំឆមាសទី២ ឆ្នាំ២០២៥នេះ មានវិសាលភាពគ្របដណ្តប់លើវឌ្ឍនភាពនៃការអនុវត្តវិធានការដែលបានដាក់ចេញក្នុងវេទិកា G-PSF លើកទី១៩ និងវឌ្ឍនភាពលើការដោះស្រាយបញ្ហាប្រឈម ដែលបានលើកឡើងដោយវិស័យឯកជនក្នុងកិច្ចប្រជុំក្រុមការងារតាមវិស័យក្រោយវេទិកា G-PSF លើកទី១៩។ គិតត្រឹមឆមាសទី២ ឆ្នាំ២០២៥ ក្នុងចំណោមវិធានការសរុប ១៧៩ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ កាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រេចបានពេញលេញចំនួន ១៦៩វិធានការ ស្មើនឹង ៩៤,៤% កើនឡើងចំនួន ៣វិធានការ និងវិធានការដែលកំពុងអនុវត្តចំនួន ១០វិធានការ ស្មើនឹង ៥,៦%។

បរិយាកាសធុរកិច្ចនិងវិនិយោគរបស់កម្ពុជា ត្រូវបានមជ្ឈដ្ឋានជាតិនិងអន្តរជាតិវាយតម្លៃខ្ពស់ថា មានភាពអំណោយផល និងមានភាពកាន់តែល្អប្រសើរឡើង ក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ព្រមទាំងភាពបុរេសកម្ម និងស្មារតីទទួលខុសត្រូវរបស់ក្រសួង ស្ថាប័នចំណុះរាជរដ្ឋាភិបាល ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់នានា ដោយឈរលើអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”។ ជាក់ស្តែង ក្នុងឆ្នាំ២០២៥ កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគចំនួន ៦៣០គម្រោង (កើនឡើងប្រមាណ៥២% បំបែកកំណត់ត្រាឆ្នាំ២០២៤ ដែលមាន ៤១៤គម្រោង) ក្នុងទំហំទុនសរុបប្រមាណ ១០ប៊ីលានដុល្លារអាម៉េរិក (កើនឡើងប្រមាណ៤៤% ធៀបនឹងឆ្នាំ២០២៤ ដែលមាន ៦,៩ប៊ីលានដុល្លារអាម៉េរិក) គ្រោងបង្កើតការងារប្រមាណ ៤៤ម៉ឺនកន្លែង។ តួលេខដ៏ត្រចះត្រចង់នេះ គឺជាសូចនាករបញ្ជាក់យ៉ាងច្បាស់ពីទំនុកចិត្តរបស់វិនិយោគិនមកលើព្រះរាជាណាចក្រកម្ពុជា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×