លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានមានប្រសាសន៍លើបណ្ដាញសង្គមសង្គមfacebook នាព្រឹកថ្ងៃសៅរ៍នេះថា បើតាមព័ត៌មានក្រៅផ្លូវការ ពួកគាត់ទាំងពីរនាក់មានការពាក់ព័ន្ធនឹងការនៅពីក្រោយការឆបោកអនឡាញ (Online Scams)។ បើដូច្នោះមែន ក្រៅពីការដកហូតតំណែង ប្រជាពលរដ្ឋចង់ឃើញ ពួកគាត់ទទួលទោសឧក្រិដ្ឋ ហើយទ្រព្យសម្បត្តិរបស់ពួកគាត់ត្រូវរឹបអូសចូលជាទ្រព្យសម្បត្តិរដ្ឋទាំងអស់។
លោកបណ្ឌិតបានបញ្ជាក់បន្ថែមទៀតថា មន្ត្រីណាក៏ដោយនៅទូទាំងប្រទេស ដែលកាងឧក្រិដ្ឋជន ត្រូវតែផ្តន្ទាទោសពួកគេឱ្យធ្ងន់ធ្ងរ ហើយទ្រព្យសម្បត្តិពួកគេត្រូវតែរឹបអូសមកជាទ្រព្យសម្បត្តិរដ្ឋទាំងអស់។ អនុវត្តឱ្យទូទៅ សូមកុំឱ្យមានតំបន់ហាមឃាត់ ករណីលើកលែង និងករណីសម្របសម្រួលឱ្យសោះ, គឺខ្លាក៏វាយ រុយក៏វាយ៕រក្សាសិទ្ធដោយ៖សុទ្ធលី





