ប៉ូលីសត្រូវបានខលហៅ នៅពេលដែលសាកសពរបស់ស្ត្រីម្នាក់ ត្រូវបានគេរកឃើញនៅចិញ្ចើមផ្លូវមួយ ។ នៅក្បែរសាកសពរបស់នាង មានលិខិត១ច្បាប់ដែលនាំឲ្យប៉ូលីសឈានទៅចាប់ខ្លួនឃាតករ ។
ស្ត្រីរងគ្រោះត្រូវស្គាល់មានឈ្មោះ Ada Ezeudo មកពី Anambra ប្រទេសនីហ្សេរីយ៉ា បានដេកស្លាប់ក្នុងស្ថានភាពអាក្រាត ដោយគ្មានអាវ និងស្បែកជើង ប៉ុន្តែ សំពត់របស់នាងពុំត្រូវបានស្រាតយកចេញនោះទេ ។
ជនសង្ស័យបានបន្យល់ទុកនូវលិខិត១ច្បាប់សរសេរថា៖ «ខ្ញុំបានប្រាប់អ្នកឈប់មករំខាននឹងប្តីរបស់ខ្ញុំទៀត តែអ្នកពិតជាបានគិតថាខ្ញុំនិយាយលេង និងនៅតែចូលមករក Akuzu ។ សំទោសណា Asawwo Girl! R.I.P» ។
«Asawwo Girl» គឺជាពាក្យមួយត្រូវបានប្រើសម្រាប់ស្រីពេស្យា ៕