លោកវរសេនីយ៍ឯក នួន វុត្ថា មេបញ្ជាការរងទទួលជំនាញស្រាវជ្រាវនិងបង្ក្រាបបទល្មើលនៃកងរាជអាវុធហត្ថខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ថា អនុវត្តតាមពាក្យបណ្ដឹងពីជនរងគ្រោះកាលពីថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់លោក សហការជាមួយកម្លាំងមូលដ្ឋានក្រុង ស្រុក និងស្នាក់ការសន្តិសុខពាក់ព័ន្ធ ចុះស្រាវជ្រាវបង្ក្រាបមុខសញ្ញាគាស់ផ្ទះលួចម៉ូតូ ក្នុងនោះឃាត់ខ្លួនមុខសញ្ញាជាប់ជាប់ពាក់ព័ន្ធចំនួន ១៣នាក់ប្រុស នៅចំណុចផ្ទះជួលស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
តាមបទបញ្ជាដ៏មឺុងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក នួន វុត្ថា បន្តថា ក្រុមជនសង្ស័យទាំង១៣នាក់នេះ ក្រោយធ្វើសកម្មភាពលួចគាស់ផ្ទះពលរដ្ឋនៅស្រុកមណ្ឌលសីមាយកម៉ូតូហើយ ពួកគេបានយកម៉ូតូទាំងនោះលក់បន្តទៅគ្នីគ្នានៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ស្រុកកោះកុង និងនៅក្នុងក្រុងខេមរភូមិន្ទ។
វត្ថុតាងរួមមាន: ម៉ូតូសរុបចំនួន ០៧ គ្រឿង, ទូរសព្ទដៃសរុបចំនួន ១១ គ្រឿង, ដាវកែច្នៃចំនួន ១ ដើមនិងកាំបិតផ្ទះចំនួន១ដើម, កាបូបចំនួន ៣ កាបូបដាក់ខោអាវចំនួន២និងកាបូបស្ពាយចំនួន ១, ថ្នាំញៀនចំនួន ៦ កញ្ចប់តូច ទម្ងន់= ១.១៧ក្រាម និងឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងខាងលើកម្លាំងជំនាញយើងកំពុងអនុវត្តនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី





