Monday, June 1, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បណ្តឹងពាក់ព័ន្ធនឹងករណី គ្រូបង្រៀនគួរ នៅសង្កាត់ស្នោរ ខណ្ឌកំបូល ភាគីទាំងពីរ បានឯកភាព ស្រុះស្រួលគ្នាតាមការ សម្របសម្រួល របស់ លោក អភិបាលខណ្ឌកំបូល

ភ្នំពេញ៖លទ្ធផលនៃការដោះស្រាយបណ្តឹងពាក់ព័ន្ធ នឹងករណី គ្រូបង្រៀនគួរ នៅសង្កាត់ស្នោរ ខណ្ឌកំបូល ភាគីទាំងពីរ បាន ឯកភាពស្រុះស្រួលគ្នាតាមការសម្របសម្រួល របស់លោកអភិបាលខណ្ឌកំបូល ។
នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌ កំបូល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំង និងដឹកនាំកិច្ចប្រជុំសម្រុះសម្រួលនៅទីតាំងជាក់ស្តែងដោយ មានការចូលរួមពីគូភាគីផងដែរ។

ផ្អែកតាមការសម្រុះសម្រួលពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល គូភាគីបានឯកភាពគោរពតាមគោលការណ៍ចំនួន ៥ចំណុច ដូចខាងក្រោម៖
១.ឈ្មោះ ចាន់ សុភា (គ្រូបង្រៀន) ធ្វើការកែសម្រួលចំណតទីតាំងកង់ ម៉ូតូ និងណែនាំដល់សិស្ស ដែលមករៀន ឱ្យមានសណ្តាប់ធ្នាប់ល្អ
២.កែសម្រួលសម្លេងរំខានខាងក្នុងកុំឱ្យមានសម្លេងរំខានទៀត (យកក្រណាត់រុំជើងតុ កៅអី)
៣. ណែនាំសិស្សក្នុងពេលរៀនចប់ឱ្យប្រញ៉ាប់ត្រឡប់ទៅផ្ទះវិញ
៤.ស្នើសុំឱ្យអ្នកជិតខាងមានការយោគយល់គ្នា អធ្យាស្រ័យគ្នា ក្លាយជាអ្នកជិតខាងល្អ
៥. អាជ្ញាធរសង្កាត់-ភូមិ ត្រូវធ្វើការតាមដានសកម្មភាពរបស់សិស្សដែលមករៀន។
រដ្ឋបាលខណ្ឌកំបូលក៏សូមបញ្ជាក់ជូនផងដែរថា រដ្ឋបាលខណ្ឌកំបូលតែងយកចិត្តទុកដាក់ក្នុង ការសម្រុះសម្រួលដោះស្រាយពាក្យបណ្ដឹង និងសំណើ សំណូមពររបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួន ដោយពុំមានការរើសអើង ឬប្រកាន់និន្នាការនយោបាយណាមួយឡើយ។

គួរបញ្ជាក់ថា៖តាមរយៈការចុះពិនិត្យទីតាំងជាក់ស្តែង ឃើញថាទីតាំងខាងលើជាផ្ទះល្វែង បើកបង្រៀនគួរក្រៅម៉ោង ចាប់ពីម៉ោង ១៧:០០នាទី ដល់ម៉ោង ២០:០០នាទី ហើយនៅជាប់ជាមួយនឹងផ្ទះ ឈ្មោះ ឡេង ដារ៉ា។ ផ្អែកតាមការលើកឡើងរបស់ឈ្មោះ លី សុខជា និងឈ្មោះ ឡេង ដារ៉ា ជាភាគីម្ចាស់បណ្ដឹងពុំមានចេតនាប្តឹងដើម្បីស្នើសុំបិទទីតាំងបង្រៀនគួរក្រៅម៉ោងនោះទេ គ្រាន់តែសំណូមពរឱ្យកែសម្រួលចំណុច មួយចំនួនដែលរំខានដល់ការរស់ប្រចាំថ្ងៃប៉ុណ្ណោះ ដោយមូលហេតុកន្លងមក សិស្សដែលមករៀនចតកង់ម៉ូតូ គ្មានសណ្តាប់ធ្នាប់ ហើយសិស្សដែលរៀនគួរម៉ោងបន្ទាប់ (ពុំទាន់ដល់ម៉ោងចូលរៀន) តែងលេងបាល់ និងជិះ កង់ម៉ូតូទៅវិញទៅមកដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ។ ជាមួយគ្នានេះ ឈ្មោះ ឡេង ដារ៉ា មានជំងឺ ប្រចាំកាយ និងមានម្តាយចាស់ជរានៅផ្ទះ ហើយការបង្រៀនតែងអូសតុ កៅអី បង្ករជាសម្លេងរំខាន ដែលកន្លងមក ឈ្មោះ ឡេង ដារ៉ា ក៏បានសំណូមពរដល់ឈ្មោះ ចាន់ សុភា ឱ្យធ្វើការណែនាំដល់សិស្សផងដែរ។ ដោយឡែក ឈ្មោះ ចាន់ សុភា ដែលជាគ្រូបើកទីតាំងបង្រៀនគួរក្រៅម៉ោង បានលើកឡើងថា កន្លងមក លោកក៏បានណែនាំ ដល់សិស្សដែលមករៀនគួរតាមសំណូមពររបស់ម្ចាស់បណ្ដឹងផងដែរ ប៉ុន្តែលោកពុំបានត្រួតពិនិត្យឱ្យបាន ដិតដល់ដោយជាប់រវល់បង្រៀន ហើយសិស្សមួយចំនួនក៏ពុំស្តាប់តាមការណែនាំឡើយ។មានការគាំទ្រ យន្តការដោះស្រាយ ជម្លោះ នៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ។រក្សាសិទ្ធដោយ៖សុទ្ធលី

×