ស្របតាម “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០០ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ចប់ ការអភិវឌ្ឍ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា និងបានដាក់ឱ្យដំណើរការជាផ្លូវការនៅក្នុងខែមករា ឆ្នាំ ២០២៥ ជាមួយនឹងការដាក់ឱ្យអនុវត្តជាកាតព្វកិច្ច ចំពោះក្រសួងចំនួន ១៤ (ដប់បួន) ជាបន្តបន្ទាប់សរុបបាន ៣ ជំហាន ក្នុងដំណាក់កាលទី ១ លើវិក្កយបត្ររវាងក្រុមហ៊ុនជាមួយស្ថាប័នរដ្ឋ (B2G) គិតត្រឹមឆ្នាំ ២០២៥។ ប្រព័ន្ធ វិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់រដ្ឋដែលមានតួនាទីជាប្រព័ន្ធកណ្តាលសម្រាប់ ផ្លាស់ប្តូរវិក្កយបត្រក្នុងទម្រង់ជាអេឡិចត្រូនិករវាងភាគីអ្នកលក ឬអ្នកផ្តល់សេវា និងភាគីអ្នកទិញ ឬអ្នកទទួលសេវា។
ប្រព័ន្ធនេះមានមុខងារក្នុងការផ្តល់អត្តសញ្ញាណ និងបញ្ជាក់ការទទួលស្គាល់វិក្កយបត្រអេឡិចត្រូនិកជាផ្លូវការ ដោយមិនតម្រូវឱ្យមានការបោះពុម្ពវិក្កយបត្រជាក្រដាសទៀតឡើយ។ ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា គឺជា ឧបករណ៍សម្រាប់ជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលសំដៅលើកកម្ពស់ តម្លាភាព និងគណនេយ្យភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីគាំទ្រដល់ការអនុវត្តកម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៤ របស់រដ្ឋាភិបាលកម្ពុជា, ចូលរួមពង្រឹងអនុលោមភាពបទប្បញ្ញត្តិ សារពើពន្ធ, ចូលរួមសម្រេចគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព និងត្រៀមខ្លួនចូលរួមកិច្ចសហប្រតិបត្តិ ការ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលអាស៊ាន។ ដើម្បីបន្តជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ចតាមប្រព័ន្ធ វិក្កយបត្រអេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៤ ដែលអនុវត្តចំពោះប្រតិបត្តិការវិក្កយបត្ររវាងក្រុម ហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយក្រសួង-ស្ថាប័នចំនួន ១៤ (ដប់បួន) បន្ថែមទៀត។
សារាចរនេះមានវិសាលភាពចំពោះអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញ លេញថ្នាក់កណ្តាល និងអង្គភាពលទ្ធកម្មថ្នាក់កណ្តាលនៃក្រសួង-ស្ថាប័នចំនួន ១៤ (ដប់បួន) គឺ៖ ១-ក្រសួងការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ, ២-ក្រសួងផែនការ, ៣-ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ៤-ក្រសួងធនធានទឹក និងឧតុនិយម, ៥-ក្រសួងព័ត៌មាន, ៦-ក្រសួងយុត្តិធម៌, ៧-ក្រសួងអធិការកិច្ច, ៨-ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ, ៩-ក្រសួងទេសចរណ៍, ១០-ក្រសួងធម្មការ និងសាសនា, ១១-ក្រសួងកិច្ចការនារី, ១២-រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, ១៣-រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន, និង១៤-អង្គភាពប្រឆាំងអំពើពុករលួយ, ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារាចរនេះគ្រប ដណ្តប់លើវិក្កយបត្រសម្រាប់ការស្នើសុំទូទាត់ចំណាយដែលឆ្លងកាត់ការអនុវត្តនីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សូមធ្វើការណែនាំដល់អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អង្គភាពថវិកាអាណា បើកផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និងអង្គភាពលទ្ធកម្មថ្នាក់កណ្តាល នៃក្រសួង-ស្ថាប័នទាំង ១៤ (ដប់បួន) ខាងលើ, ក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់នៃក្រសួង-ស្ថាប័នទាំង ១៤ (ដប់បួន) និងស្ថាប័ន ឬអង្គភាពពាក់ព័ន្ធដូចតទៅ៖
ក.អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និងអង្គភាព លទ្ធកម្មថ្នាក់កណ្តាលនៃក្រសួង-ស្ថាប័នទាំង ១៤ (ដប់បួន)
១. ត្រូវទទួលយកតែវិក្កយបត្រអេឡិចត្រូនិកប៉ុណ្ណោះសម្រាប់ការទូទាត់ចំណាយតាមនីតិវិធីលទ្ធកម្ម សាធារណៈ។ វិក្កយបត្រអេឡិចត្រូនិក សំដៅដល់វិក្កយបត្រដែលបានបញ្ជូនក្នុងទម្រង់ជាអេឡិចត្រូនិកឆ្លងកាត់ ការពិនិត្យ និងផ្តល់អត្តសញ្ញាណជាវិកួយបត្រអេឡិចត្រូនិកដោយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
២. ត្រូវផ្តល់ដំណឹងទៅក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យចុះឈ្មោះចូលជាសមាជិកនៃប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជា ដើម្បីប្រើប្រាស់វិក្កយបត្រជាទម្រង់អេឡិចត្រូនិក ក្នុងករណីមិនទាន់ក្លាយជាសមាជិក។
៣. អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និងអង្គភាព លទ្ធកម្មថ្នាក់កណ្តាលនៃក្រសួង-ស្ថាប័នទាំង ១៤ (ដប់បួន) នឹងក្លាយជាសមាជិកនៃប្រព័ន្ធព្រួយបត្រអេឡិចត្រូនិក កម្ពុជាដោយស្វ័យប្រវត្តិ។ អង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និងអង្គភាពលទ្ធកម្មថ្នាក់កណ្តាលនីមួយៗត្រូវចាត់តាំងតំណាងក្នុងការគ្រប់គ្រងព័ត៌មានសមាជិកភាពរបស់ខ្លួននៅ ក្នុងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាតាមរយៈផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ព្រមទាំងអាចទទួល វិក្កយបត្រអេឡិចត្រូនិកពីក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់តាមរយៈផតថលនេះ។ ការចាត់តាំងតំណាងត្រូវជូនដំណឹងទៅ ប្រតិបត្តិករប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា (អគ្គនាយកដ្ឋានសេដ្ឋកិច្ចទីជីថលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ) តាមរយៈលិខិតផ្លូវការ។ ក្នុងអំឡុងពេលដែលប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាមិនទាន់បានភ្ជាប់ និងដាក់ ដំណើរការសន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អង្គភាពទទួល បន្ទុកហិរញ្ញវត្ថុ អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញថ្នាក់កណ្តាល និងអង្គភាពលទ្ធកម្មថ្នាក់កណ្តាលអាច ប្រើប្រាសវិក្កយបត្រអេឡិចត្រូនិកនោះទៅអនុវត្តនីតិវិធីទូទាត់បន្តដូចការអនុវត្តបច្ចុប្បន្ន។
ខ. ក្រុមហ៊ុន ឬ អ្នកផ្គត់ផ្គង់ ៖
១. ការចេញវិក្កយបត្រទៅក្រសួង-ស្ថាប័នទាំង ១៤ (ដប់បួន) ខាងលើ ត្រូវតែជាវិក្កយបត្រអេឡិចត្រូនិក។
២ ត្រូវចុះឈ្មោះជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដើម្បីអាចប្រើប្រាស់ប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាបាន។ ការចុះឈ្មោះជាសមាជិកត្រូវអនុវត្តតាមវិធាន និងនីតិវីធីចូលជាសមាជិកនៃប្រព័ន្ធ វិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
៣. វិក្កយបត្រអេឡិចត្រូនិកអាចបង្កើតចេញតាមរយៈផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ឬប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានសម្រាប់ចេញវិក្កយបត្រណាមួយ ដែលបានចុះបញ្ជីទទួលស្គាល់ និងបានដំណើរការសន្ធានកម្ម រួចរាល់ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
គ.អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ.អគ្គនាយកដ្ឋាន
១. អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានតួនាទីជាប្រតិបត្តិការនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។
២. អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវចូលរួមត្រួតពិនិត្យ និងពង្រឹងលើការប្រើប្រាស់ វិក្កយបត្រអេឡិចត្រូនិកដែលតម្រូវឱ្យអង្គភាពស្នើសុំទូទាត់ចំណាយនៃក្រសួង-ស្ថាប័នទាំង ១៤ (ដប់បួន) ភ្ជាប់ មកជាមួយបន្ថែមនូវវិក្កយបត្រអេឡិចត្រូនិកក្នុងរំហូរនីតិវិធីស្នើសុំទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ ករណីពិនិត្យឃើញថាវិក្កយបត្រអេឡិចត្រូនិកដែលភ្ជាប់មកមិនអាចផ្ទៀងផ្ទាត់ ជាមួយប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិអាចបដិសេធ សំណើសុំទូទាត់ចំណាយរបស់អង្គភាពស្នើសុំទូទាត់បាន ហើយត្រូវជូនដំណឹងទៅអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ដើម្បីចាត់វិធានការបន្ត។ ក្នុងដំណាក់កាលអន្តរកាល, ចំពោះវិក្កយបត្រដែលមិនទាន់បានរៀបចំតាមប្រព័ន្ធវិក្កយ បត្រអេឡិចត្រូនិកកម្ពុជា អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ អាចធ្វើការទូទាត់ដោយផ្អែក តាមលិខិតយុត្តិការចំណាយដែលមានការបញ្ជាក់ទទួលស្គាល់ពីអាណាប័ក ស្របតាមលិខិតបទដ្ឋានគតិយុត្តជា ធរមាន។
ទទួលបានសារាចរនេះ គ្រប់អង្គភាពពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដែល ស្ថិតក្រោមក្រសួង-ស្ថាប័នទាំង ១៤ (ដប់បួន) ខាងលើ ព្រមទាំងភាគីពាក់ព័ន្ធ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី





