Wednesday, June 3, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លិខិតរបស់ឯកឧត្តមឯកអគ្គរាជទូត ជុំ សុន្ទរី ផ្ញើទៅកាន់នាយកនិពន្ធនៃសារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា “ការប៉ះទង្គិចនៅព្រំដែនថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន”

តូក្យូ ៖ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសជប៉ុន បានចេញលិខិតមួយជូនចំពោះលោកនិពន្ធនាយកសារព័ត៌មាន Nikkei Asia

លោកនិពន្ធនាយកជាទីគោរពស្រលាញ់រាប់អាន!

ខ្ញុំសូមលើកឡើងពាក់ព័ន្ធនឹងអត្ថបទរបស់ Nikkei Asia ដែលមានចំណងជើងថា «ការប៉ះទង្គិចគ្នានៅព្រំដែន ថៃ-កម្ពុជា ប៉ះពាល់ដល់ឧស្សាហកម្មរថយន្តជប៉ុន» ដែលបានចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦។

ខណៈពេលដែលអត្ថបទនេះផ្តល់នូវការយល់ដឹងដ៏មានប្រយោជន៍អំពីផលវិបាកសេដ្ឋកិច្ចនៃស្ថានភាពព្រំដែន កម្ពុជា-ថៃ ទៅលើខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងអាជីវកម្មជប៉ុន ខ្ញុំសូមបញ្ជាក់អំពីទិដ្ឋភាពសំខាន់ៗមួយ ចំនួនពាក់ព័ន្ធនឹងបញ្ហាទឹកដីដែលបានលើកឡើងនៅក្នុងសេចក្តីរាយការណ៍។

អត្ថបទនោះបានហៅទីតាំងដែលកំពុងតែមានបញ្ហាថា «ណងចាន់» នៅក្នុងខេត្តស្រះកែវ នៃប្រទេសថៃ ហើយបានរាយការណ៍ពីការវិវត្តនៅទីនោះ ដោយផ្តោតជាចម្បងតាមរយៈទស្សនៈរបស់អាជ្ញាធរនិងបុគ្គលិក យោធាថៃ។ តំបន់ដែលពាក់ព័ន្ធគឺភូមិជោគជ័យ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៃព្រះរាជាណាចក្រកម្ពុជា ជាទីកន្លែងដែលសហគមន៍កម្ពុជាបានរស់នៅជាច្រើនទសវត្សរ៍មកហើយ។ ការសំដៅទៅលើទីតាំងនេះ តាមការកំណត់របស់ថៃតែម្ខាង ដោយមិនទទួលស្គាល់ជំហររបស់កម្ពុជាថាវាជាផ្នែកមួយនៃទឹកដីកម្ពុជា គឺ បង្ហាញពីការរៀបរាប់មិនពេញលេញអំពីបញ្ហានេះ ហើយអាចបង្ហាញដោយអចេតនាពីភាពស្រប់ច្បាប់ ចំពោះការទាមទារទឹកដីរបស់ភាគីម្ខាង។

អត្ថបទនេះបានបញ្ជាក់បន្ថែមទៀតថា ប្រទេសថៃ «បច្ចុប្បន្នគ្រប់គ្រងដោយជាក់ស្តែងលើទី វត្តមានយោធា ឬការគ្រប់គ្រងរូបវន្តដោយជាក់ស្តែង មិនកំណត់អធិបតេយ្យភាពនោះទេ។ កម្ពុជាមិន ទទួលស្គាល់ខ្សែព្រំដែនណាមួយដែលបានបង្កើតឡើងតាមរយៈការប្រើប្រាស់កម្លាំង ការកាន់កាប់ ឬការ ទាមទារទឹកដីឯកតោភាគីនោះទេ។ ហើយកម្ពុជាក៏មិនទទួលយកការប៉ុនប៉ងណាមួយដើម្បីផ្លាស់ប្តូរស្ថានភាព នៃទឹកដីកម្ពុជា តាមរយៈការបង្កើតនូវអ្វីដែលបានកើតឡើងរួចហើយ នៅលើទីកន្លែងនោះទេ។

នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការចំពោះការបន្តរំលោភបំពាន របស់ប្រទេសថៃ មកលើអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា ដែលកើតចេញពីការកាន់កាប់ ដោយខុសច្បាប់លើទឹកដីកម្ពុជា ដោយកងកម្លាំងប្រដាប់អាវុធថៃ ចាប់តាំងពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ការតវ៉ានេះបានធ្វើឡើងចំពោះការសាងសង់ផ្លូវ សំណង់អចិន្ត្រៃយ៍ ព្រះពុទ្ធបដិមា ការសាងសង់បង្គោល ទង់ជាតិ និងការសាងសង់ផ្សេងៗទៀតនៅក្នុងតំបន់កាន់កាប់ទាំងនោះ។ សកម្មភាពទាំងនេះ មិនស៊ីសង្វាក់គ្ន នឹងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ នៅថ្ងៃទី២៧ ខែធ្នូ ដែលភាគីទាំងពីរបានឯកភាពគ្នារក្សាការឈរជើងនៃកងកម្លាំងរបស់ខ្លួននៅទីតាំងបច្ចុប្បន្ន
ឆ្នាំ២០២៥
ដោយមិនត្រូវមានការធ្វើសកម្មភាពណាមួយដែលប៉ះពាល់ដល់ដំណើរការខណ្ឌសីមាព្រំដែន។
ដូច្នេះ វាមានសារៈសំខាន់ណាស់ដែលការរាយការណ៍ណាមួយស្តីពីការវិវត្តនៅក្នុងតំបន់ទាំងនេះ ឆ្លុះបញ្ចាំង
មិនត្រឹមតែការពិតនៅនឹងកន្លែងប៉ុណ្ណោះទេ ភាគីពាក់ព័ន្ធផងដែរ។
ប៉ុន្តែថែមទាំងការប្ដេជ្ញាចិត្តដែលបានប្រកាន់យកពីមុនដោយ
អត្ថបទនេះក៏បានលើកឡើងពីការចោទប្រកាន់និងការវាយតម្លៃរបស់យោធាថៃផងដែរ រួមទាំងការអះអាង «ការប្រយុទ្ធគ្នាជុំបន្ទាប់» ដោយមិនបានលើកពីការឆ្លើយតប របស់កម្ពុជា ឬការផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ។ ទាំងនេះគឺជាការអះអាងដ៏ធ្ងន់ធ្ងរដែលមានផលប៉ះពាល់ ខ្លាំងដល់ការយល់ឃើញរបស់សាធារណជនអំពីជម្លោះ ដោយសារតែភាពរសើបនៃបញ្ហាបែបនេះ ការ ចោទប្រកាន់ដែលលើកឡើងដោយភាគីម្ខាង គួរតែត្រូវបានបែងចែកដាច់ចេញយ៉ាងច្បាស់ពីអង្គហេតុដែល ត្រូវបានផ្ទៀងផ្ទាត់ និងត្រូវបានលើកឡើងព្រមជាមួយនឹងទស្សនៈរបស់ភាគីពាក់ព័ន្ធម្ខាងទៀត។ កម្ពុជាបានអះអាងជាប់ជានិច្ចថា បញ្ហាព្រំដែនត្រូវតែដោះស្រាយដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ កិច្ចព្រមព្រៀងនិងយន្តការទ្វេភាគីដែលមានស្រាប់ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងសន្ធិ សញ្ញាមិត្តភាព និងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍។ ដូចដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ជាថ្មីនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ព្រំដែនដែលត្រូវបាន ទទួលស្គាល់ជាអន្តរជាតិមិនអាចផ្លាស់ប្តូរតាមរយៈកម្លាំង ឬដោយការបង្កើតអ្វីដែលបានកើតឡើងរួចហើយ
ថា «កងកម្លាំងកម្ពុជាអាចបានដាក់មីន ទោះបីជាមានបទឈប់បាញ់ដែលបានព្រមព្រៀងគ្នាកាលពីខែធ្នូ ក៏ដោយ» និងការព្រមានអំពីលទ្ធភាព
នោះទេ។
ខណៈពេលដែលការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ខ្លួន កម្ពុជានៅតែប្តេជ្ញាចិត្ត ចំពោះការសន្ទនា ការដោះស្រាយជម្លោះដោយសន្តិវិធី និងទំនាក់ទំនងអ្នកជិតខាងល្អ។ ការរាយការណ៍ដ៏ ត្រឹមត្រូវនិងមានតុល្យភាព គឺមានសារៈសំខាន់ណាស់ក្នុងការលើកកម្ពស់ការយល់ដឹងត្រឹមត្រូវអំពីបញ្ហា ទាំងនេះ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកដំណោះស្រាយដោយសន្តិវិធី និងយូរអង្វែង។ ខ្ញុំជឿជាក់ថា ការបំភ្លឺទាំងនេះនឹងរួមចំណែកដល់ការយល់ដឹងកាន់តែពេញលេញ និងត្រឹមត្រូវជាងមុន ចំពោះបញ្ហាពាក់ព័ន្ធ។
សូមលោកនិពន្ធនាយក ទទួលការគោរពរាប់អានដ៏ស្មោះស្ម័គ្រពីខ្ញុំ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×