តាម CNN មន្រ្តីយោធាជាន់ខ្ពស់អាមេរិកឱ្យដឹងថា យន្តហោះប្រយុទ្ធ F-35 របស់កងកម្លាំងយោធាជើងទឹកអាមេរិបានធ្លាក់ចុះដីនៅមណ្ឌល Beaufort រដ្ឋ Carolina ភាគខាងត្បូង។

កងកម្លាំងជើងទឹកអាមេរិកក៏បានបញ្ជាក់អំពីព្រឹត្តិការណ៍នៅអធ្រាត្រថ្ងៃទី២៨កញ្ញា ហើយប្រាប់ថា អ្នកបើកបរបានចាកចេញពីយន្តហោះនិងកំពុងព្យាបាលមុខរបួស។
សេចក្តីប្រកាសក៏បានប្រាប់ថា យន្ហហោះនេះស្ថិតក្នុងកងហោះហើរលេខ 501នៅមូលដ្ឋានBeaufort។រីឯមូលហេតុដែលធ្លាក់នៅពុំទាន់បានបញ្ជាក់ច្បាស់ទេ។

មុនព្រឹតិ្តការណ៍នេះមួយថ្ងៃ គឺនៅថ្ងៃទី២៧កញ្ញា F-35B បានធ្វើការវាយប្រហារពីដែនអាកាសជាលើកដំបូង ហើយក៏ជាប្រភេទយុទ្ធភណ្ឌមានតម្លៃថ្លៃបំផុតក្នុងប្រវត្តិសាស្ត្រ។ពិសេសក្នុងដំណើរការផលិតគេបានជួបបញ្ហាជាច្រើនមុនពេលប្រកាសថាអាចចូលរួមប្រយុទ្ធបាន។
មុននោះមន្ទីរបញ្ចកោណទើបបានប្រកាសពីកិច្ចព្រមព្រៀងមួយដើម្បីទិញយន្តហោះF-35 ផលិតដោយក្រុមហ៊ុន Lockheed Martin ក្នុងចំនួនមួយច្រើន ហើយតម្លៃទាបជាងមុន។តាមកិច្ចព្រមព្រៀងនេះប្រភេទយន្តហោះ F-35A សម្រាប់ទ័ពអាកាសអាមេរិកនឹងបន្ថយតម្លៃនៅសល់ត្រឹម៩០លាន USDប៉ុណ្ណោះ។

ថ្លៃដើមនៃយន្តហោះF-35B មុននេះគឺ115,5 លាន USD ហើយវាជាប្រភេទយន្តហោះប្រយុទ្ធតែមួយគត់ដែលមានសមត្ថភាពឡើងចុះត្រង់ដូចឧទ្ធម្ភាគចក្រ ដោយពុំទាមទារត្រូវមានផ្លូវហោះហើរវែងនោះឡើយ៕សូយន
ឃ្លីប F-35B ធ្លាក់នៅរដ្ឋ Carolina ភាគខាងត្បូង ។