Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកទោស​រាប់រយ​នាក់​គេចខ្លួន​ពី​គុក​រួច ព្រោះ​ការរញ្ជួយ​ដី​នៅ​Indonesia

​អ្នកទោស​ប្រមាណ​ពាក់កណ្ដាល​ក្នុងចំណោម​អ្នកទោស​ទាំងអស់​៥៦០​នាក់​នៅ​Palu បានគេច​ខ្លួន​រួច បន្ទាប់ពី​ជញ្ជាំង​គុក​បាន​ដួលរលំ​ក្រោយ​ការរញ្ជួយ​ដី​។​

ដើមឈើ​រលំ ផ្ទះ​បាក់បែក​ក្រោយ​ការរញ្ជួយ​ដី​

​តាម Reuters​នោះ ពួក​ប៉ូលិស​យាម​ការពារ​គុក​ពិតជា​ពិបាក​ក្នុងការ​ទប់ស្កាត់​មិនឱ្យ​អ្នកទោស​រត់ ​ពីព្រោះ​ពួកគេ​ក៏​ភ័យ​ស្លន់ស្លោ ព្រោះ​ត្រូវ​សង្គ្រោះ​ខ្លួនឯង​សិន​។​ពួកគេ​ថែមទាំង​គ្មាន​ពេល​រាយការណ៍​ប្រាប់​ថ្នាក់លើ​ទៀតផង​។​

​អ្នកទោស​ជាង​២៨០​នាក់​បានគេច​ខ្លួន​រួច​នៅ Palu ហើយ​អ្នកទោស​១០០​នាក់​ផ្សេងទៀត​ក៏បាន​រំដោះខ្លួន​រួច​ចេញពី​គុក​នៅ Donggala ។​

​គួររំលឹកថា ការរញ្ជួយ​ដី​កម្រិត​ ៧,៥Richter នៅ​សមុទ្រ​ជិត​កោះ​Sulawesi កាលពី​ព្រលប់​ថ្ងៃទី​២៨​កញ្ញា បាន​បង្ក​ជា​រលក​ស៊ូណាមិ ទឹក​មាន​កម្ពស់​ដល់​ទៅជិត​៦​ម៉ែត្រ ធ្វើឱ្យ​តំបន់ឆ្នេរ​សមុទ្រ​នៃ​ទីក្រុង​Palu​និង​ប្រជុំជន Donggala បាន​រង​ការបំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​។​

​តាម​សមត្ថកិច្ច​ប្រទេស​នេះ​ឱ្យដឹងថា មនុស្ស​ស្លាប់​អាច​កើន​ដល់​រាប់ពាន់នាក់ ខណៈពេល​សាកសព​មកទល់ពេលនេះ​ទើប​ប្រមូលបាន​ជាង​៨០០​នាក់ ក្នុងពេលដែល​តំបន់​មួយចំនួន​ក្រុម​សង្គ្រោះ​ពុំ​អាច​ទៅដល់​ព្រោះតែ​ស្ពាន​បាក់​និង​ផ្លូវ​ខូចខាត​៕
​លី​សា​

×