Monday, June 8, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិង្សាកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃធ្ងន់ធ្ងរ នៅចំណុចវាលស្រែ១០០ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ

ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណីហិ ..;ង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសដៃធ្ងន់ធ្ងរ ) ប្រព្រឹត្តបទល្មើសនៅចំណុចវាលស្រែ១០០ ភូមិបែកបក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ វេលាប្រហែល ម៉ោង១៥:៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០២៦។

ជនសង្ស័យចំនួន០៦នាក់រួមមាន៖
១-ឈ្មោះ ម៉ុន ផារ៉ាយុ ភេទប្រុស អាយុ ១៧ឆ្នាំ
២-ឈ្មោះ ថា រក្សា ភេទប្រុស អាយុ ១៧ឆ្នាំ
៣-ឈ្មោះ គី សំនៀង ភេទប្រុស អាយុ១៧ឆ្នាំ
៤-ឈ្មោះ តាំង ឆាយហុក ភេទប្រុស អាយុ១៨ឆ្នាំ
៥- ឈ្មោះ ចែម សុចន្ទ ភេទប្រុស អាយុ ១៧ឆ្នាំ
៦- ឈ្មោះ ស៊ីន ចរណៃ ភេទស្រី អាយុ ១៦ឆ្នាំ

វត្ថុតាងចាប់យក: ដាវធ្វើសកម្មភាព ២ដើម។

បច្ចុប្បន្នជនសង្ស័យខាងលើ និងវត្ថុតាង កម្លាំងជំនាញព្រហ្មទណ្ឌ បានកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕រក្សាសិទ្ធដោយ៖សុទ្ធលី

×