ពលរដ្ឋនៅទីក្រុងPalu បានម្រុកចូលយកទំនិញពីហាងលក់ដូរទាំងឡាយដែលត្រូវបាក់រលំ ព្រោះជំនួយសង្គ្រោះពីរដ្ឋាភិបាលមានភាពយឺតយ៉ាវ។
នៅព្រឹកថ្ងៃទី៣០ខែកញ្ញា មនុស្សជាច្រើនបានលុយទឹកដើម្បីយករបស់របរពីមជ្ឈមណ្ឌលពាណិជ្ជកម្មដែលរងការបំផ្លិចបំផ្លាញដោយគ្រោះថ្នាក់ធម្មជាតិនៅទីគ្រុង Palu ។
ហ្វូងមនុស្សដើរប្រមែលប្រមូលស្បៀងអាហារ របស់របរ គ្រាដែលការងារសង្គ្រោះរបស់រដ្ឋាភិបាលនៅតំបន់នោះមានភាព យឺតយ៉ាវ ព្រោះជួបការលំបាកច្រើន
ទិដ្ឋភាពនៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលត្រូវដួលរាបស្មើក្រោយការរញ្ជួយដីនិងរលកស៊ូណាមិ
បុរស២នាក់កំពុងប្រើរទេះរបស់ផ្សារទំនើបដើម្បីដឹកទំនិញដែលគេយកបានពីទីនោះ
គំនរម៉ូតូដែលត្រូវរលកសមុទ្រ«ប្រមូល»ទៅជ្រុងម្ខាងនៃអគាពាណិជ្ជកម្ម
មនុស្សរាប់ពាន់នាក់ឈរតម្រៀបជួរដើម្បីទទួលថ្នាំជំនួយ បន្ទាប់ពីតំបន់នោះប្រភពប្រេងឥន្ធនៈបានរាំងស្ងួត
ហ្វូងមនុស្សប្រជែងគ្នារង់ចាំទទួលសាំងពីរថយន្តជំនួយដែលបញ្ជូនមកកាន់តំបន់រងការខូចខាតធ្ងន់ធ្ងរបំផុត
នេះជារបបសាំងដែលស្ត្រីឥណ្ឌូនេស៊ីម្នាក់ទទួលបានបន្ទាប់ពីឈរតម្រៀបជួររាប់ម៉ោង៕
លីសា