Palu ជាទីក្រុងមួយស្ថិតនៅភាគកណ្តាលកោះ Sulawesi ប្រទេសឥណ្ឌូនេស៊ី បានរងទទួលពីគ្រោះរញ្ជួយដីកំរិត ៧.៥ រិចទ័រ ក៏ដូចជារលកយក្សស៊ូណាមិដ៏ខ្លាំងក្លា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដែលបានឆក់យកជីវិតមនុស្សប្រមាណ ៤០០ នាក់ ។
ក្នុងអំឡុងពេលនៃគ្រោះធម្មជាតិនេះ Anthonius Gunawan Agung ដែលជាបុគ្គលិកផ្នែកសេវាដឹកជញ្ជូនតាមជើងហោះហើរ បានសម្រេចចិត្តស៊ូទ្រាំនឹងការរញ្ជួយដីដ៏ក្លាហាន និងធានាថាយន្តហោះដែលកំពុងដឹកអ្នកដំណើររាប់រយនាក់ ហោះហើរដោយសុវត្ថិភាព ។
ខណៈមិត្តរួមការងារទាំងអស់របស់គាត់ រត់រកកន្លែងសុវត្ថិភាព គាត់នៅតែបន្តស្ថិតនៅក្នុងប៉មត្រួតពិនិត្យ ដើម្បីដឹកនាំយន្តហោះដែលមានមនុស្សរាប់រយនាក់នៅលើនោះ ។
អ្នកនាំពាក្យរបស់ AirNav លោក Yohanes Harry Sirait និយាយថា៖ «នៅពេលការរញ្ជួយដីកើតឡើង គាត់ទើបតែបានលុបចោលជើងហោះហើរ Batik Air សម្រាប់ការហោះហើរ និងរង់ចាំយន្តហោះហោះហើរដោយសុវត្ថិភាព មុនពេលចាកចេញពីប៉ម ATC» ។
ប៉ុន្មានពីរបីនាទីបន្ទាប់យន្តហោះហោះចេញ ប៉មនោះដែលគាត់កំពុងស្ថិតនៅខាងក្នុង បានចាប់ផ្តើមរង្គើយ៉ាងខ្លាំងតែម្តង ។ Anthonius បានសម្រេចចិត្តលោតចេញពីប៉មជាន់ទី៤ ក្នុងបំណងគេចចេញពីស្ថានភាពដ៏រន្ធត់នោះ ។
ជាលទ្ធផល គាត់បានរងរបួសបាក់ជើង និងផ្នែកខាងក្នុង ប៉ុន្តែ គាត់បានបាត់បង់ជីវិត ខណៈរង់ចាំឧទ្ធម្ភាគចក្រដឹកទៅកាន់មន្ទីរពេទ្យក្បែរនោះ ។
លោក Yohanes ក៏បានបន្ថែមថា សាកសពរបស់ Anthonius ត្រូវបានដឹកទៅកាន់ Makassar មុនពេលត្រូវបានបញ្ជូនទៅស្រុកកំណើតរបស់គាត់នៅក្នុង Papua ៕
ដោយ៖ ឧត្តម
ប្រភព៖ worldofbuzz