ប្រភពី CNN ឱ្យដឹងថា នាវាពិឃាតអាមេរិក កាលពីថ្ងៃទី៣០ ខែកញ្ញា បានចូលកៀកបណ្ដាកោះថ្មទឹករាក់ដែលចិនបានប្រកាសថាជារបស់ខ្លួន នៅប្រជុំកោះស្រ្ប៉ាតលីកំពុងប្រទង់ប្រទាញជាមួយវៀតណាម។
មន្ត្រីការពារជាតិអាមេរិក២នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ឱ្យដឹងថា នាវាប្រយុទ្ធUSS Decatur បានចូលកៀកតំបន់កោះថ្មទឹករាក់២ដែលមានចម្ងាយត្រឹម១២ម៉ៃយ៍ប៉ុណ្ណោះ។ កោះថ្មទាំងពីរនេះសុទ្ធសឹងត្រូវបានប្រទេសចិនបានបូមខ្សាច់បំពេញក្លាយទៅជាកោះសិប្បនិមិត្ត។
មន្ត្រីពីររូបខាងលើពណ៌នាថា នេះគឺជាសកម្មភាពល្បាតដើម្បីធានាសេរីភាពនាវាចរណ៍នៅសមុទ្រចិនខាងត្បូង ប៉ុន្តែខ្ញុំមិននិយាយលំអិតបន្ថែមអ្វីទៀតទេ។មុននោះស្ថានីយទូរទស្សន៍ចិន នៅថ្ងៃទី២៩កញ្ញា បានប្រកាសផ្សាយថា យន្តហោះប្រយុទ្ធនិងយន្តហោះទម្លាក់គ្រាប់រាប់សិបគ្រឿងរបស់ប្រទេសនេះនឹងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅតំបន់ចិនខាងត្បូង បន្ទាប់ពីយន្តហោះB-52 របស់អាមេរិកបានហោះហើរឆ្លងកាត់តំបន់នេះកាលពីសប្តាហ៍មុន ប៉ុន្តែពុំបានបញ្ជាក់ពីទីកន្លែងពិតប្រាកដនោះទេ។
មុននោះមន្ត្រីអាមេរិកក៏បានបញ្ជាក់ថា៖ យោធាជើងទឹកអាមេរិកមានសកម្មភាពនៅតំបន់ឥណ្ឌាប៉ាស៊ីហ្វិកជារៀងរាល់ថ្ងៃ ដែលក្នុងនោះរួមមានទាំងសមុទ្រចិនខាងត្បូង។សកម្មភាពទាំងអស់របស់អាមេរិកសុទ្ធសឹងអនុលោមតាមច្បាប់អន្តរជាតិ៕
តាមកាសែតThe Wall Street Journal កាលពីថ្ងៃទី២៥ខែកញ្ញា ចិនបានបដិសេធមិនឱ្យនាវាUSS Wasp ចូលចតនៅកំពង់ផែហុងកុង៕
សូយន