ស្ថានីយ៍ទូរទស្សន៍រុស្ស៊ី Rossiya 1TV ទើបបង្ហោះផ្សាយវីដេអូពីកាមេរ៉ាសុវត្ថិភាព ថតជាប់ខណៈពេលដែលគ្រាប់បែកនៅហាងកាហ្វេ ដែលមេក្លោង តែងតាំងខ្លួនជាមេដឹកនាំសាធារណៈរដ្ឋ Donetsk ទើបដើរចូលជាមួយកងអង្គរក្ស ។
រយន្តរបស់មេដឹកនាំក្រុមផ្តាច់ខ្លួន Donetsk ទៅដល់ហាងកាហ្វេ ។
ខ្សែវីដេអូទើបបានប្រកាសផ្សាយនេះ គឺបង្ហាញពីការធ្វើឃាតកើតឡើងនៅថ្ងៃទី ៣១ ខែសីហា នាហាងកាហ្វេ១នៅ Donetsk ភាគខាងត្បូងអ៊ុយក្រែន ។
ពេលក្បួនរថយន្តទៅដល់អង្គរក្សម្នាក់បានស្ទុះចូលមុនទៅពិនិត្យសភាពការណ៍ក្នុងហាងកាហ្វេ ។
មួយសន្ទុះក្រោយ មេឧទ្ទាមផ្តាច់ខ្លួនរូបនេះ បានដើរចូលតាមច្រកទ្វារតូចមួយរួមនឹងក្រុមអង្គរក្ស ។ ភ្លាមៗនោះស្នូរផ្ទុះកក្រើករញ្ជួយមួយបានកើតឡើង… ។
ខណៈពេលគ្រាប់បែកបានផ្ទុះពេលលោក Zakharchenko ទើបដើរចូលតាមច្រកតូចមួយនៅក្នុងហាង ។
តាមអ្នកស៊ើបអង្កេត គ្រាប់បែកនេះមានកម្លាំងប្រហែល ១,៥ Kg TNT ហើយមានលាយឡំនឹងកម្ទេចលោហៈ ដាក់នៅលើពិដានដំបូលហាង ។ មេឧទ្ទាមផ្តាច់ខ្លួន Zakharchenko និងអង្គរក្សបានស្លាប់នៅកន្លែងកើតហេតុ ។
កាលពីខែកញ្ញា ស្ថាប័នចារកម្មរុស្ស៊ី (FSB) បានចោទប្រកាន់ថា ស្ថាប័នចារកម្មអ៊ុយក្រែន ជាអ្នកប្រព្រឹត្តសកម្មភាពធ្វើឃាតនេះ ៕ លីសា