ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន ជនសង្ស័យចិន, ឥណ្ឌូនេស៊ី និង ថៃចំនួន ០៤នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន នៅក្រុងប៉ោយប៉ែត 

ខេត្តបន្ទាយមានជ័យ៖ កម្លាំងសមត្ថកិច្ចនគរបាល
ប្រឆាំងគ្រឿងញៀន នៃ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី០៨ ខែ កក្កដា ឆ្នាំ ២០២៦ បានបង្រ្កាប និង ចាប់ឃាត់ខ្លួន មុខសញ្ញា ជួញដូរ និង ចែកចាយគ្រឿងញៀន  ជាជនជាតិបរទេស ចំនួន ០៤ នាក់ និង ដកហូតបាន គ្រឿងញៀន
ចំនួនធំ ពី ពួកគេ នៅចំណុច ផ្លូវលំ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា: ជនសង្ស័យ ទាំង០៤នាក់ នេះ  មានឈ្មោះ ដូចតទៅៈ

ទី១- ឈ្មោះ Hendry Wijaya Asen ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី។ សមត្ថកិច្ច
ដកហូត បានថ្នាំញៀនម៉ាទឹកកក ចំនួន០២កូនថង់, ក្បាល Pod K ចំនួន៣០កញ្ចប់ នឹងទូរស័ព្ទដៃចំនួន០១គ្រឿង។

ទី២-ឈ្មោះ Han Dong Sheng ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិចិន ។ សមត្ថកិច្ចដកហូត គ្រឿងញៀន ចំនួន២៣កញ្ចប់ ទូរស័ព្ទដៃចំនួន០១គ្រឿង និង រថយន្តចំនួន០១គ្រឿង។

ទី៣-ឈ្មោះ Man Yigui ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (ជនសមគំនិត)  និង ទី ៤-ឈ្មោះ Apinya Potiba ភេទស្រី អាយុ២១ឆ្នាំ ជនជាតិថៃ(ជាអ្នកស្នាក់នៅក្នុងផ្ទះជាមួយ)។

កម្លាំងសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក៏បាន រឹបអូស
ជញ្ជីងចំនួន ០១ ម៉ាស៊ីនបារីអេឡិចត្រូនិច្ចចំនួន០៧ និងសម្បកថង់មួយចំនួន ព្រមទាំងវត្ថុ មួយចំនួនទៀត។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង០៤ នាក់ ខាងលើ  ព្រមទាំង វត្ថុតាង ត្រូវបាន សមត្ថកិច្ចនគរបាលជំនាញ កំពុងតែ រៀបចំឯកសារ និង សំណុំរឿងក្តី ដើម្បីបញ្ជូនទៅកាន់ តុលាការ ដើម្បី អនុវត្ត តាមនីតិវិធីច្បាប់ របស់កម្ពុជា៕រក្សាសិទ្ធិដោយ CEN