តាម Reuters ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន Larry Kudlow នៅថ្ងៃទី១ ខែតុលា បានឆ្លើយនឹងស្ថានីយទូរទស្សន៍Fox Business Network (FBN) ថាមានលទ្ធភាពច្រើនដែលប្រធានាធិបតីអាមេរិកTrump នឹងជួបជាមួយប្រធានរដ្ឋចិនXi Jinping។

តាមលោកLarry Kudlow មេដឹកនាំទាំងពីរអាចជួបគ្នាក្នុងសន្និសីទកំពូលក្រុមបណ្តាប្រទេសមានសេ្ឋកិច្ចរីកចម្រើននិងទើបលេចធ្លោដំបូងពិភពលោក(G20) ប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា នា Buenos Aires, Argentina ។
ឆ្លើយតបនឹងសំណួរថាតើអាចមានកិច្ចព្រមព្រៀងពាណិជ្ជកម្មអាមេរិក-ចិនដែរឬទេ ទីប្រឹក្សាសេដ្ឋកិច្ចសេតវិមានឱ្យដឹងថា កិច្ចព្រមព្រៀងជាមួយក្រុងប៉េកាំងហាក់ដូចជាមិនមានក្នុងអនាគតខ្លីខាងមុខទេ៕
សូយន