ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមក្មេងពាលបង្ករហិង្សាដែលចូលវ៉ៃ អ្នកកំដរអ្នកជំងឺ ដល់ក្នុងមន្ទីរពេទ្យត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ

ចាប់ឃាត់ខ្លួនហើយជនល្មើស ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីពេទ្របង្អែកក្រុងសិរីសោភ័ណ ស្ថិតនៅក្នុងភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង១៧:១០នាទី លោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចភូមិព្រហូត សង្កាត់អូអំបិល ក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ។

ជនសង្ស័យចំនួន០៥នាក់ រួមមាន ១-ឈ្មោះ សម្បត្តិ ព្រហ្មមន្និ ភេទស្រី, ២-ឈ្មោះ ធី ចាន់ថន ភេទស្រី, ៣-ឈ្មោះ សម្បត្តិ ព្រហ្មមុន្នី ភេទស្រី, ៤-ឈ្មោះ យីវ លីហុង ភេទប្រុស, ៥-ឈ្មោះ អ៊ែម បញ្ញា ភេទប្រុស ៕រក្សាសិទ្ធិដោយ CEN