ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសាទរ ខួបលើកទី១៧ នៃបណ្ណសារឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ

ថ្ងៃនេះជា ខួបលើកទី១៧ នៃការចុះសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ទួលស្លែង ក្នុងបញ្ជីស្មារតីចងចាំនៃពិភពលោក របស់អង្គការយូណេស្កូ។ (៣១ កក្ដដា ២០០៩ ~ ៣១ កក្កដា ២០២៦)
សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ត្រូវបានចុះក្នុងបញ្ជីស្មារតីចងចាំ នៃពិភពលោករបស់អង្គការយូណេស្កូ នៅទីក្រុងប្រ៊ិដថោន ប្រទេសបារបាដូស កាលពីថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៩ និងត្រូវបានចុះក្នុងបញ្ជីបូជនីយដ្ឋានចងចាំនៃកម្ពុជា ពីទីតាំងឧក្រិដ្ឋកម្មមកជនមណ្ឌលផ្សះផ្សា និងសន្ដិភាព ក្នុងបញ្ជីបេតិភណ្ឌពិភពលោក នាទីក្រុងប៉ារីស សាធារណរដ្ឋបារាំង។
សារមន្ទីរនេះ ជាទីតាំងប្រវត្តិសាស្រ្ដដែលបានបន្សល់ទុកនូវតឹកតាង និងការចងចាំដែលបំភ្លេចមិនបានរបស់ប្រជាជនកម្ពុជាដែលបានទទួលរងទុក្ខលំបាកវេទនាយ៉ាងច្រើនរាប់មិនអស់ក្នុងរបបខ្មៅងងឹតយង់ឃ្នងប្រល័យពូជសាសន៍ខ្មែរក្រហម និងជាសក្ខីកម្មសម្រាប់សច្ចធម៌ប្រវត្តិសាស្រ្ដដែលប្រជាជនកម្ពុជាបានឆ្លងកាត់។ ក្នុងនាមជាអ្នកជំនាន់ក្រោយ យើងបានយល់ច្បាស់នូវទុក្ខសោកវេទនានិងមហន្ដរាយនៃសង្គ្រាម ហើយបេ្ដជ្ញាចិត្តរួមគ្នាការពារឱ្យខានតែបាននូវសុខសន្ដិភាពដែលជាគ្រិះនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ។ រក្សាសិទ្ធិដោយ៖សុទ្ធលី