ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនបុរសចិនចំណាស់ ០២នាក់ ពាក់ព័ន្ធនឹងការបន្លំលួចលុយ ៤៨០០ដុល្លារអាមេរិក ពីហាងដូរលុយមួយកន្លែង នៅស្រុកសំរោងទង រួចគេចខ្លួន

ខេត្តកំពង់ស្ពឺ: បុរសសង្ស័យចិនវ័យចំណាស់ចំនួន០២នាក់ កាលពីថ្ងៃ សុក្រ ទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ នេះ ត្រូវបានចៅក្រម ស៊ើបសួរ នៃ សាលាដំបូងខេត្តកំពង់ស្ពឺ ចាប់ឃាត់ខ្លួន និង បញ្ជូនទៅឃុំខ្លួន បណ្ដោះអាសន្ន នៅពន្ធនាគារខេត្ត បន្ទាប់ពី ពួកគាត់ ត្រូវបាន តំណាងអយ្យការ ចោទប្រកាន់ ជាប់ពាក់ព័ន្ធនឹងការបន្លំលួចលុយ ៤៨០០ដុល្លារអាមេរិក ពី ម្ចាស់ហាងដូរប្រាក់ ជនជាតិខ្មែរ ម្នាក់ រួចគេចខ្លួន។

យោងតាមដីកាតុលាការ, បុរសវ័យចំណាស់ចិន ត្រូវចោទទាំង ០២នាក់នេះ មានឈ្មោះ Peng Chan GFA ភេទ ប្រុស កើតនៅឆ្នាំ ១៩៧៤ និង ឈ្មោះ Long Zhelan ភេទ ប្រុស កើតនៅ ឆ្នាំ ១៩៧៨។

ជាប់ចោទទាំង០២ រូប ត្រូវបាន តំណាងអយ្យការចោទប្រកាន់ពីបទ: លួច និង ប្រឈមមុខនឹងការជាប់គុក ចន្លោះពី ០៦ខែ ទៅ ០៣ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ពួកគេទាំង០២ នាក់ ត្រូវបាន សមត្ថកិច្ចនគរបាល ចាប់ឃាត់ខ្លួន កាលពី ថ្ងៃទី ២៩ ខែកក្តដា ឆ្នាំ២០២៦ វេលាម៉ោង ២ និង ៣០ នាទី  នៅក្នុង នៅក្នុង  ភូមិអង្គមេត្រី ឃុំរលាំងគ្រើល ស្រុកសំរោងទង បន្ទាប់ពី ពួកគេ បានប្រើល្បិចកល និងបានបន្លំលួចយកលុយ ចំនួន ៤៨០០ ដុល្លារអាមេរិក ពីម្ចាស់ហាង រួចជិះម៉ូតូ ដើម្បីរត់ គេចខ្លួន ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូត បានវត្ថុតាង:

-លុយ៤៨០០$(បួនពាន់ប្រាំបីរយដុល្លា)
-លុយយ័ន្ត៣២០ និងលុយដុល្លាម៉ាឡេសុី១៣$
-ម៉ូតូ១គ្រឿង ម៉ាកJanus
-អាវចំនួន២ ទល់វីស១
-ទូរសព្ទ១គ្រឿង ម៉ាករៀលមី ពណ៍ខ្មៅ និងម៉ាកវីវ៉ូ ពណ៍ខ្មៅ

នៅពេលសួរចម្លើយ បន្ទាប់ពីឃាត់ខ្លួន, បុរសចំណាស់ចិន ទាំង០២រូប បានសារភាពថា: ពួកគេ ធ្លាប់ធ្វើសកម្មភាព បែបនេះ បាន ចំនួន០២ លើករួច មក
ហើយ មុនត្រូវបានចាប់ខ្លួន តែមិនចាំទីតាំង៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN