ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំខ្លួនលោកគ្រូជំនាញពេទ្យសត្វម្នាក់ ពាក់ព័ន្ធនឹងការចាក់ថ្នាំ បណ្ដាលឱ្យកុមារី ម្នាក់ ដោយសារតែប្រតិបត្តិកម្មថ្នាំ

ខេត្តកំពង់ចាម៖ ចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦នេះ ចាប់ខ្លួន លោកគ្រូពេទ្យជំនាញព្យាបាល សត្វ ម្នាក់ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរងចាំ កាត់ទោស តាមច្បាប់ ជាប់ពាក់ព័ន្ធនឹងការព្យាបាលកុមារី ម្នាក់  ដែលមានជម្ងឺគ្រុនឈាម ដោយ ធ្វើការចាក់ថ្នាំ បណ្ដាលឱ្យ ជនរងគ្រោះ ត្រូវ ស្លាប់ ដោយសារតែ ប្រតិបត្តិកម្ម នៃ  ថ្នាំចាក់។

យោងតាម ដីកាតុលាការ, ជនត្រូវចោទម្នាក់នេះ មានឈ្មោះ វេជ្ជបណ្ឌិត គឹម  ស្រ៊ីន ភេទប្រុស អាយុ ៦៣ ឆ្នាំ មុខរបរ: ជំនាញពេទ្យសត្វ (តែបែរជាមកព្យាបាលជំងឺមនុស្សទៅវិញ) មានទីលំនៅឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លោកគ្រូត្រូវចោទ រូបនេះ ត្រូវបានតំណាងអយ្យការ ចោទប្រកាន់ពីបទ: មនុស្សឃាត ដោយ អចេតនា និង ប្រឈមនឹងការជាប់គុក ចន្លោះពី ១ ទៅ ៣  ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពិរុទ្ធភាព។

ឈ្មោះ គឹម ស្រ៊ីន ត្រូវបានចាប់ខ្លួន បន្ទាប់ពីគាត់ចាក់ថ្នាំ ដើម្បីព្យាបាល កុមារី ម្នាក់ ឈ្មោះ សុង បូរ៉ែន អាយុ១៣ឆ្នាំ រស់នៅឃុំមហាលាភស្រុកកោះសូទិន ជាហេតុបណ្ដាលឱ្យស្លាប់។

បន្ទាប់ជនត្រូវ បានចាក់ថ្នាំ បណ្តាលឱ្យ ស្លាប់ជនរងគ្រោះ អាជ្ញាធរ ពាក់ព័ន្ធ ក៏បាន ចុះទៅ ទីតាំងព្យាបាលរបស់គាត់ និង បិទ អាជីវកម្ម ព្យាបាលជំងឺ របស់គាត់ ជា ស្ថាពរ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN