ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអយ្យការ សម្រេចចោទ ប្រកាន់  យុវជនម្នាក់ ដែលមានរហស្សនាមថា: កូនខ្លា មេ០៧ ពីបទ:អំពើហិង្សា មានស្ថានទម្ងន់ទោស !!

ភ្នំពេញ: តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពី រសៀល ថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២៦ នេះ  បានសម្រេចចោទប្រកាន់ យុវជនសង្ស័យម្នាក់ ដែលមាន រហស្សនាមថា: កូនខ្លា មេ០៧ ជាប់ពាក់ព័ន្ធនឹង ករណី ហិង្សា វាយប្រហារ និង ធ្វើទារុណកម្ម លើ យុវជនរងគ្រោះម្នាក់  ដោយអាងខ្លួនជា កូនខ្លួន របស់មេ០៧ កាលពីពេលថ្មីៗនេះ រួចគេខ្លួន។

លោកឆាយ ហុង ព្រះរាជាអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និង ជាអ្នកដឹកនាំ បានឱ្យដឹងថា: ” ករណីនេះ ជនសង្ស័យ ត្រូវបានតំណាងអយ្យការសម្រេចបើកការស៊ើបសួរ ពីបទ: ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ”។

សូមបញ្ជាក់ថា: ជនសង្ស័យ រូបនេះ មានឈ្មោះពិតថា: រតនៈ វិសាល ភេទ ប្រុស អាយុ ១៧ ឆ្នាំ។

ជនសង្ស័យត្រូវបានចាប់ឃាត់ខ្លួន ដោយ កងរាជអាវុធហត្ថរាជធានី ភ្នំពេញ កាលពីថ្ងៃទី ២៨ ខែ កក្កដា បន្ទាប់ ខ្លួន និង គូកន បានប្រើអំពើ ហិង្សា នៅលើ យុវជនម្នាក់ រងរបួស ធ្ងន់ធ្ងរ ដោយ អាងថា : ពួកគេ គឺ កូនខ្លា របស់មេ០៧ ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN