Saturday, May 4, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្រង​រូបភាព​ប្រៀបធៀប​ពេលមុន និង​ក្រោយ​រញ្ជួយ​ដី​ស៊ូណាមិ នៅ​ឥណ្ឌូណេស៊ី វា​សម្លាប់​មនុស្ស​ពិតជា​… សាហាវ​ណាស់​!

spot_img

​ក្រោយ​ការ​រញ្ចួយ​ដី​កំរិត ៧,៥​រិច​ទ័រ នៅ​ថ្ងៃ​ទី ២៨ ខែ​កញ្ញា រលក​ស៊ូណាមិ​កម្ពស់​ប្រមាណ​៦​ម៉ែត្រ បាន​សង្គ្រប់​លើ​ក្រុង Palu ដែល​មាន​មនុស្ស​រស់​នៅ​ប្រមាណ 300.000 នាក់ ធ្វើឲ្យ​មនុស្ស​រាប់ពាន់​នាក់​ស្លាប់​យ៉ាង​អ​ណា​អធ័ម​ក្រៃលែង ។​

​ពិនិត្យ​ឲ្យ​ច្បាស់យើង​ឃើញ​សួន​ឧទ្យាន ហាង​កាហ្វេ ផ្ទះ ស្តូប​អនុស្សាវរីយ៍ អម​ឆ្នេរសមុទ្រ​ត្រូវ​ទឹក​គួច​យកទៅ​បាត់ ។​

​រូបថត​ផ្កាយរណប​បង្ហាញឲ្យឃើញទី​ក្រុងនេះ ទទួលបាន​ការការពា​រ​ពី​ខាង​លិច និង​ខាងកើត ព្រោះ​វា​ស្ថិត​នៅ​ចុង​ឆកសមុទ្រ ប្រវែង ៣២ Km ប៉ុន្តែ​ជាមួយ​ល្បឿន​ខ្យល់ ១៦០km/h និង​កម្ពស់​រលក ៦​ម៉ែត្រ វា​ពិតជា​សាហាវ​ខ្លាំងណាស់ ។ ជាក់ស្តែង​ក្រោយ​ស៊ូណាមិ​នោះ គេ​ឃើញ​លំហូរ​ទឹក​ល្បាប់​ហូរ​ធ្លាក់​មក​…​សមុទ្រ​វិញ ។​

​នេះ​ជា​រូបភាព​ផ្តល់ឲ្យ​ដោយ Digital Global ដែល​ចង់​បញ្ជាក់​ពី​វាសនា​ដ៏​កម្សត់ និង​វេទនា​របស់​ពួកគេ ។​

​ងាក​ទៅ​ខាងកើត​ស៊ូណាមិ បាន​វាយបំបាក់​ស្ពាន បង្ក​ការ​ជន់​លិច ។​

​ចូល​ជ្រៅ​ទៅ​ខាង​ក្នុង យើង​ឃើញ​កាន់តែ​ច្បាស់​ពី​អំណាច​ដ៏​កាច​សាហាវ​នៃ​ការរញ្ជួយ​ដី ។ ដី​បាក់​ធ្លាក់​ពីលើ​ភ្នំ “​សង្គ្រប់​” លើ​ភូមិ​មួយចំនួន ។​

​មើល​កាន់តែ​កៀក យើង​ឃើញ​ដី​បាក់​លុប​ភូមិ Petopo ទាំងស្រុង ។​

​ក្រុម​សង្គ្រោះ​ពេលនេះ​កំពុង​នៅ​ជាប់​ដៃ​ស្តារ​ផលវិបាក​នៅ Lombok ដែល​ទើប​រងគ្រោះ​រញ្ជួយ​ដី​កាលពី​ខែសីហា​កន្លងមក ។ ពេល​នេះ​គំនរ​បាក់បែក​កំពុង​ត្រូវបាន​អ្នកស្ម័គ្រចិត្ត​ប្រឹងប្រែង​ស្តារ​ដោយ​ដៃ​នៅ​ឡើយ ។​

​សហគមន៍​អន្តរ​ជ​តិកំ​ពុង​បញ្ជូន​ក្រុម​សង្គ្រោះ​មក​ទី​នេះ ៕ ចន្ទ្រា​

spot_img
×