ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ធនាគារជាតិនៃកម្ពុជាបាន សម្រេចដកហូតអាជ្ញាបណ្ណនិងដាក់ឱ្យជម្រះបញ្ជីធនាគារចំនួនបីរួមមាន៖ ១/- ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក ២/- ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក និង ៣/- ធនាគារ អេចអេច (ខេមបូឌា) ម.ក ដោយផ្អែកលើ អនុលោមភាពដែលកំណត់ក្នុងច្បាប់និងបទប្បញ្ញត្តិជាធរមាន។ ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាបាន សម្រេចតែងតាំងក្រុមហ៊ុនជម្រះបញ្ជីដូចខាងក្រោម៖
ក្រុមហ៊ុន រីចឆ៍ & ផាតនើរ ជាអ្នកជម្រះបញ្ជី ធនាគារ ស៊ីស៊ីយូ ខមមើសល ម.ក និង
ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ជាអ្នកជម្រះបញ្ជី ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក
ដែលក្រុមហ៊ុនទាំងពីរនេះនឹងបន្តនីតិវិធីជម្រះបញ្ជីតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានចាប់ពីថ្ងៃតែងតាំងតទៅ។
ចំពោះអតិថិជនដែលមានប្រាក់បញ្ញើនៅធនាគារទាំងបីនេះ ត្រូវរៀបចំឯកសារដើម្បីស្នើសុំដក ប្រាក់បញ្ញើដែលនឹងត្រូវបានចាត់ចែងទូទាត់ជូនតាមលំដាប់អាទិភាពដូចកំណត់ដោយច្បាប់ស្តីពី គ្រឹះស្ថាន ធនាគារនិងហិរញ្ញវត្ថុ។ ចំពោះអ្នកខ្ចីប្រាក់ពីធនាគារទាំងបីនេះវិញ គឺត្រូវបន្តបំពេញកាតព្វកិច្ចដែលមានជា ប្រក្រតី។
រាល់សំណួរពាក់ព័ន្ធនឹងការជម្រះបញ្ជីខាងលើ អតិថិជននិងភាគីពាក់ព័ន្ធអាចទាក់ទងដោយផ្ទាល់ ទៅអ្នកជម្រះបញ្ជី តាមអាសយដ្ឋាននិងលេខទាក់ទងដូចខាងក្រោម៖
១/- ធនាគារ ស៊ីស៊ីយូ ខមមើសល ប៊ែង ម.ក ត្រូវទាក់ទងទៅក្រុមហ៊ុន រីចឆ៍ & ផាតនើរ ដែលមាន អាសយដ្ឋាននៅផ្ទះលេខ២២៨៣ ផ្លូវលេខ១៩៧០ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី ភ្នំពេញ លេខទូរស័ព្ទលេខ ០២៣ ២៣០ ៣៣៣/០៩៥ ៣៥១ ០៨៦ ឬអ៊ីម៉ែល info@reachspro.com និង ២/- ធនាគារ ហេង ហ្វីង (ខេមបូឌា) ម.ក និងធនាគារ អេចអេច (ខេមបូឌា) ម.ក ត្រូវទាក់ទងទៅ ក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ឯ.ក ដែលមានអាសយដ្ឋាននៅផ្ទះលេខបេ៣-០៧១ និងបេ ៣-០៧២
ធនាគារជាតិនៃកម្ពុជា និងក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់បំផុតលើ ការអនុវត្តការជម្រះបញ្ជី ដើម្បីការពារផលប្រយោជន៍អ្នកដាក់ប្រាក់បញ្ញើ ក៏ដូចជាអតិថិជននានា។រក្សាសិទ្ធិដោយ៖សុទ្ធលី




