ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យធុរជនអូស្ត្រាលី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ អាទិភាពរួមមាន អប់រំ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលស្អាត រ៉ែ និងសេវាសុខាភិបាល

នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ លោកជំទាវបណ្ឌិត អ៊ុន អាលី រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍អន្តរជាតិ រដ្ឋមន្ត្រីទទួលបន្ទុកអាជីវកម្ម ខ្នាតតូច និងជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការពហុវប្បធម៌នៃប្រទេសអូស្ត្រាលី ក្នុងឱកាសបំពេញទស្សនកិច្ចនៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦។
នៅក្នុងជំនួបនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត អ៊ែ អាលី បានសម្តែងការ ពេញចិត្តចំពោះទំនាក់ទំនងដ៏យូរអង្វែង និងប្រកបដោយផ្លែផ្ការវាងប្រទេសទាំងពីរ ដែលស្ដែងឡើងតាមរយៈ ការផ្លាស់ប្តូរទស្សនកិច្ច និងការប្រាស្រ័យទាក់ទងជាន់ខ្ពស់ជាញឹកញាប់ កំណើនសេដ្ឋកិច្ច និងការប្រាស្រ័យ ទាក់ទងយ៉ាងជិតស្និទ្ធរវាងប្រជាជននិងប្រជាជន។ ភាគីទាំងពីរ ក៏បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរៀបចំ កិច្ចពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីរវាងប្រទេសទាំងពីរ ដែលជាយន្តការដ៏សំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ច សហប្រតិបត្តិការបន្ថែមទៀត។
រដ្ឋមន្ត្រីទាំងពីរ បានកត់សម្គាល់ដោយពេញចិត្តចំពោះកំណើនពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ៤ ឆ្នាំ ចុងក្រោយនេះ និងបានទទួលស្គាល់ថានៅមានសក្តានុពលដើម្បីពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត។ ឯកឧត្តម ប្រាក់ សុខុន បានលើកទឹកចិត្តឱ្យធុរជនអូស្ត្រាលី ស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យ អាទិភាពរួមមាន អប់រំ កសិកម្ម កសិ-ឧស្សាហកម្ម ថាមពលស្អាត រ៉ែ និងសេវាសុខាភិបាល។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានរម្លឹកដោយអរគុណការចូលរួមចំណែករបស់អូស្ត្រាលីដល់ដំណើរការ ស្វែងរកសន្តិភាព និងការស្ដារកម្ពុជាឡើងវិញ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ១៩៩០ តាមរយ:ប្រតិបត្តិការរក្សា – សន្តិភាព និងការផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការលើវិស័យជាច្រើនរួមមាន កសិកម្ម សុខាភិបាល អប់រំ និងការបោស..
សម្អាតមីន។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអូស្ត្រាលីដែលបានផ្តល់ ជំនួយបន្ថែមចំនួន ៣ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា សម្រាប់ការពង្រឹងកិច្ចគាំពារសង្គម ក្នុងពេលដែល ពិភពលោកកំពុងជួបប្រទះផលប៉ះពាល់ពីវិបត្តិនៅមជ្ឈឹមបូព៌ា។ លោកជំទាវបណ្ឌិត អ៊ែ អាលី បានលើក ឡើងថា អូស្ត្រាលី ពិតជាមានមោទនភាពដែលបានចូលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជា និង
បានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តដើម្បីបន្តជួយដល់កម្ពុជាបន្ថែមទៀត។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈអំពីការវិវត្តក្នុងតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម និងបានអះអាង ជាថ្មីពីការប្តេជ្ញាចិត្តរួមគ្នាដើម្បីគាំទ្រផលប្រយោជន៍ទៅវិញទៅមក និងធ្វើការរួមគ្នាដើម្បីលើកកម្ពស់សន្តិភាព
ស្ថិរភាព និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិ។
ដោយនៅឆ្នាំ២០២៧ គឺជាខួបលើកទី៧៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជានិងអូស្ត្រាលី បានប្ដេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនងបន្ថែមទៀត។ ភាគីទាំងពីរត្រៀមរួចជាស្រេច ក្នុងការរៀបចំសកម្មភាពរួម ដើម្បីអប់អរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន លោកជំទាវបណ្ឌិត អ៊ែន អាលី អំពីបញ្ហាជម្លោះកម្ពុជា-ថ និងបានបញ្ជាក់ថា កម្ពុជាបានផ្ដល់ព័ត៌មានយ៉ាងលម្អិតស្តីពីជម្លោះនេះ ដល់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា។រក្សាសិទ្ធិដោយ៖សុទ្ធលី