ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នករាយការណ៍ពិសេសរបស់UN សង្ឃឹមថានឹងមាន ដំណោះស្រាយឆាប់រហ័សដើម្បីអនុញ្ញាតឱ្យជនភៀសសឹកអាចវិលទៅលំនៅដ្ឋាន និងប្រកបជីវភាពដូចដើម ដោយសុវត្ថិភាព

រាជធានីភ្នំពេញ ៖ថ្ងៃទី ៣ ខែ សីហា ឆ្នាំ២០២៦ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានចេញសេចក្តីប្រកាសព័ត៌មានថា
នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានជួបជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់អំពីលទ្ធផលនៃជំនួបរបស់អ្នករាយការណ៍ពិសេសជាមួយថ្នាក់ ដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ធជាំច្រើន ក៏ដូចជាដំណើរទស្សនកិច្ចរបស់លោកនៅទីតាំងនានា ក្នុងអំឡុង ពេលបំពេញបេសកកម្មផ្លូវការលើកដំបូងនៅប្រទេសកម្ពុជា។ លោកជំទាវ អ៊ាត សោភា បានកោត់សរសើរ ចំពោះនីតិវិធីរបស់អ្នករាយការណ៍ពិសេសក្នុងការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយបាន យកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាពសិទ្ធិមនុស្សប្រកបដោយតុល្យភាព រួមទាំងតាមរយៈការធ្វើដំណើរទៅ ពិនិត្យស្ថានភាពប្រជាជនភៀសសឹកនៅតំបន់ព្រំដែន។
លោកជំទាវ អ៊ាត សោភា បានរំលឹកអំពីដំណើរដ៏សែនលំបាករបស់កម្ពុជាក្នុងការស្តារប្រទេស ជាតិក្រោយងើបចេញពីសង្គ្រាមស៊ីវិល និងអំពើប្រល័យពូជសាសន៍អស់រាប់ទសវ៉ត្សរ៍ ព្រមទាំងការ ប្រែប្រួលរីកចម្រើននៃសេដ្ឋកិច្ច-សង្គមដ៏រឹងមាំរបស់កម្ពុជា ចាប់តាំងពីសន្តិភាពពេញលេញត្រូវបានស្ដារ ឡើងវិញក្នុងឆ្នាំ១៩៩៨។ លោកជំទាវរដ្ឋលេខាធិការប្រចាំការបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជ រដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ និងការពារសិទ្ធិពលរដ្ឋ និងនយោបាយ ក៏ដូចជាសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ ដែលជាសមាសធាតុពង្រឹងគ្នាទៅវិញទៅមក និងមិនអាចផ្តាច់ពីគ្នាបាននៃការអភិវឌ្ឍដោយ ចីរភាព។
លោកជំទាវបានកត់សម្គាល់ដែរថា កម្ពុជាគឺជាប្រទេសតែមួយគត់នៅអាស៊ី ដែលមានការិយាល័យ ឧត្តមស្នងការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(OHCHR)ប្រចាំប្រទេស ចាប់តាំងពីឆ្នាំ១៩៩៣ លើស មនុស្សនៅកម្ពុជាចំនួនប្រាំបីនាក់ជាបន្តបន្ទាប់។ កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនេះបង្ហាញពីការប្ដេជា។
ពីនេះទៀត កម្ពុជាក៏បានធ្វើការងារប្រកបដោយស្ថាបនាជាមួយអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិ
ចិត្តរបស់កម្ពុជាចំពោះការបើកចំហរ ការសន្ទនាប្រកបដោយស្ថាបនា និងការប្រាស្រ័យទាក់ទងប្រកបដោយយ
ដោយខ្លឹមសារជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
ការពិភាក្សារវាងលោកជំទាវរដ្ឋលេខាធិការប្រចាំការ និងអ្នករាយការពិសេសរបស់អង្គការសហ ប្រជាជាតិបានគ្របដណ្ដប់លើបញ្ហាសិទ្ធិមនុស្សជាច្រើនទិដ្ឋភាព រួមទាំងសេរីភាពនៃការបញ្ចេញមតិ លទ្ធភាពទទួលផលផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សមភាពយេនឌ័រ និងការផ្ដល់ភាពអង់អាចដល់ស្ត្រី បញ្ហាពន្ធនាគារ និងមណ្ឌលឃុំឃាំងចង្អៀត និងកិច្ចប្រឹងប្រែងបង្កើនការទទួលបានសេវាកម្មយុត្តិធម៏។ លោក Thomas Andrews បានវាយតម្លៃខ្ពស់ចំពោះរដ្ឋាភិបាលកម្ពុជាដែលបានផ្តល់កិច្ចសហប្រតិបត្តិការ យ៉ាងពេញលេញ និងការសម្របសម្រួលដល់បេសកកម្មរបស់លោក ពីថ្ងៃទី ២០ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២៦ ដែលអនុញ្ញាតឱ្យលោកបានជួបជាមួយថ្នាក់ដឹកនាំកម្ពុជា និងអ្នកពាក់ព័ន្ធជាច្រើនរូប បានធ្វើ ទស្សនកិច្ចនៅខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ និងបានទៅទស្សនាមជ្ឈមណ្ឌលឃុំឃាំង។ លោក ក៏បានឃើញពីស្ថានភាពប្រជាជនភៀសសឹកនៅព្រំដែន និងបានសម្តែងសេចក្តីសង្ឃឹមថានឹងមាន ដំណោះស្រាយឆាប់រហ័សដើម្បីអនុញ្ញាតឱ្យពួកគេអាចវិលទៅលំនៅដ្ឋាន និងប្រកបជីវភាពដូចដើម ដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ អនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់សិទ្ធិមនុស្សអន្តរជាតិ និង កិច្ចព្រមព្រៀងឈប់បាញ់រវាងកម្ពុជា និងថៃ។
ទន្ទឹមនឹងការលើកទឹកចិត្តឱ្យកម្ពុជាបន្តជំរុញវឌ្ឍនភាពក្នុងការដោះស្រាយបញ្ហាប្រឈមដែលនៅ សេសសល់ លោក Thomas Andrews ក៏បានទទួលស្គាល់ពីស្មារតីសហប្រតិបត្តិការ និងការប្ដេជ្ញាចិត្ត របស់កម្ពុជាចំពោះការលើកកម្ពស់ និងការការពារសិទ្ធិមនុស្ស ដោយបានកត់សម្គាល់ថា កម្ពុជាបានផ្តល់ សច្ចាប័នលើសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិសំខាន់ៗចំនួនប្រាំបី ក្នុងចំណោមសន្ធិសញ្ញាទាំង់អស់ប្រាំបួន ហើយបានទទួលយកជាង ៨៤% នៃអនុសាសន៍ ដែលត្រូវបានដាក់ចេញក្រោមការត្រួតពិនិត្យឡើងវិញ ជាសកល (UPR)។ លោក Thomas Andrews ក៏បានបញ្ជាក់ជាថ្មីអំពីការត្រៀមខ្លួនរបស់ក្រុមប្រឹក្សា សិទ្ធិមនុស្សក្នុងការបន្តផ្តល់ជំនួយបច្ចេកទេសដល់កម្ពុជា ដើម្បីគាំទ្រដល់ការអនុវត្តអនុសាសន៍ទាំងនេះ។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្ដៅ និងស្ថាបនា ដោយភាគីទាំងពីរបានបញ្ជាក់ជាថ្មី នូវការប្ដេជ្ញាចិត្តក្នុងការបន្តធ្វើកិច្ចសន្ទនាបើកចំហ និងស្ថាបនា ពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស និងបន្តធ្វើការរួមគ្នាដើម្បីជំរុញការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សនៅកម្ពុជា។រក្សាសិទ្ធិដោយ៖សុទ្ធលី