ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរសុខាភិបាលខេត្តកណ្តាលកំពុងស្រាវជ្រាវករណីគ្រូពេទ្យម្នាក់ សង្គ្រោះអ្នកជំងឺបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីម្នាក់ដោយច្របាច់…

មន្ទីរសុខាភិបាលខេត្តកណ្តាល_បានបញ្ជាក់ថា៖ ករណីគ្រូពេទ្យម្នាក់បម្រើការងារនៅមណ្ឌលសុខភាពសិត្បូ ស្រុកស្អាង ដែលរងការរិៈគន់លើការសង្គ្រោះនារីអ្នកជំងឺម្នាក់អាយុ ១៧ឆ្នាំ ពេលនេះក្រុមការងារជំនាញកំពុងស្រាវជ្រាវ និងពិនិត្យយ៉ាងយកចិត្តទុកដាក់។
បើសិនរកឃើញថា គ្រូពេទ្យម្នាក់នេះ សង្គ្រោះអ្នកជំងឺពិតជាបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្រ្តីមែននោះ មន្ទីរសុខាភិបាលនឹងចាត់វិធានការតាមនីតិវិធី។

មន្ទីរសុខាភិបាលខេត្តកណ្តាលនៃរដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៦ បានចេញសេចក្តីបំភ្លឺព័ត៌មានថា
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ទាំងអស់ឱ្យបាន ជ្រាបថា៖ ពាក់ព័ន្ធនឹងព័ត៌មានដែលបាននិងកំពុងចែកចាយលើបណ្ដាញសង្គម ស្ដីអំពីសកម្មភាពផ្តល់ការ សង្គ្រោះបឋម ដល់អ្នកជំងឺម្នាក់ភេទស្រី អាយុ ១៧ឆ្នាំ ដោយលោកគ្រូពេទ្យបំរើការងារនៅមណ្ឌលសុខភាពសិត្ស ដែលរងការ រិះគន់ថា «មិនត្រឹមត្រូវតាម បច្ចេកទេសវេជ្ជសាស្ត្រ» នោះ។
ក្រោយទទួលព័ត៌មាននេះភ្លាម មន្ទីរសុខាភិបាលខេត្ត បានចាត់ក្រុមការងារជំនាញសហការជាមួយគណៈ គិលានុបដ្ឋាក ចុះធ្វើការស្រាវជ្រាវ និងពិនិត្យលើករណីនេះ យ៉ាងយកចិត្តទុកដាក់បំផុត។ ប្រសិនបើការសង្គ្រោះបឋមនោះ ពិតជាមានការប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ របស់ស្ត្រី មន្ទីរសុខាភិបាល នឹងចាត់វិធានការតាមបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន។រក្សាសិទ្ធិដោយ៖សុទ្ធលី