ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ ទណ្ឌកម្មវិន័យ លើមន្ត្រីនគរបាលជាតិ ០៦រូប នៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ខេត្តស្ទឹងត្រែង !!

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ស សុខា កាលពីពេលថ្មីៗនេះ បានចេញសេចក្តីប្រកាសដាក់ទណ្ឌកម្មវិន័យ លើមន្ត្រីនគរបាលជាតិចំនួន ០៦រូប ដែលបម្រើការងារនៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំ
ដែនអន្តរជាតិត្រពាំងក្រៀល ចំណុះនាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដោយសារតែពួកបានល្មើសបទវិន័យនគរបាលជាតិកម្ពុជា។

យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដែលបានចុះហត្ថលេខាដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុ
ខា, វិធានការ ទណ្ឌកម្ម វិន័យត្រូវ បានបែងចែកជាពីរករណីដូចខាងក្រោម៖

ទី១-ប្រកាសលេខ ៨៧១៤ ប្រក មន្ត្រីនគរបាលចំនួន ៣រូប ត្រូវបានអនុវត្តទណ្ឌកម្មវិន័យដោយ «ផ្ទេរភារកិច្ចឱ្យទៅបម្រើការងារជាមន្ត្រី នៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី១» រួមមាន៖

១- វរៈសេនីយ៍ឯក អ៊ូច មាន (អត្តលេខ ៣២៨៨៥) នាយប៉ុស្តិ៍។
២-វរៈសេនីយ៍ឯក ទិត បូរិន (អត្តលេខ ៦០៣១១) នាយរងប៉ុស្តិ៍ និង
៣- អនុសេនីយ៍ទោ មាស វឌ្ឍនា (អត្តលេខ ៨៩២៤៧) មន្ត្រី។

ទី២-ប្រកាសលេខ ៨៧១៥ ប្រក មន្ត្រីនគរបាលចំនួន ០៣រូបទៀត ត្រូវបានអនុវត្តទណ្ឌកម្មវិន័យដោយ «ផ្ទេរភារកិច្ចឱ្យទៅបម្រើការងារជាមន្ត្រី នៅការិយាល័យរដ្ឋបាលសរុប នៃនាយកដ្ឋានច្រកទ្វារទី១ និងបន្ថយឋានន្តរសក្ដិចំនួន ១ថ្នាក់» រួមមាន៖

១-វរៈសេនីយ៍ទោ នូ លិតស៊ីផាន់ណា (អត្តលេខ ១២០៦៣) នាយរងប៉ុស្តិ៍ អោយមកនៅត្រឹមថ្នាក់ «វរៈសេនីយ៍ត្រី»។

២- អនុសេនីយ៍ឯក ម៉េត ស៊ីម៉ាក់ (អត្តលេខ ៨៣៦៥៨) នាយផ្នែកត្រួតពិនិត្យចល័ត អោយមកនៅត្រឹមថ្នាក់«អនុសេនីយ៍ទោ» និង
៣- អនុសេនីយ៍ឯក ឈុន សេងហ៊ួ (អត្តលេខ ៨៨៨៦២) នាយផ្នែកបែបបទ អោយមកនៅត្រឹមថ្នាក់ «អនុសេនីយ៍ទោ»៕
រក្សាសិទ្ធិគ្រប់យ៉ាង ដោយCEN