លោក នុត សវនា មេគុកព្រៃស អះអាងថា លិខិតទាំងនេះក្លែងក្លាយ—ឃាតករ ស្រី ស៊ីណា ត្រូវបានមហាជនស្គាល់យ៉ាងច្បាស់ ចំពោះអំពើសាហាវរបស់ខ្លួន ដែលបានបាញ់សម្លាប់ជនរងគ្រោះនៅខណ្ឌច្បារអំពៅកាលពីឆ្នាំ២០២៤ ។
លោក នុត សាវនាបានបញ្ជាក់យ៉ាងដូច្នេះថា” សូមអញ្ជើញអ្នកសារព័ត៌មានទាំងអស់ បើចង់ដឹងរឿងទណ្ឌិត ស្រី ស៊ីណា និងឯកសារក្លែងដែលគណនីខ្មោចឈ្មោះ កញ្ចក់សង្គម វាយកទៅបំភ្លៃ សូមមកជួបខ្ញុំផ្ទាល់នៅ ម១ ដើម្បីធ្វើការបំភ្លឺ និងបង្ហាញភស្តុតាងជាក់ស្តែង”។
មេគុកព្រៃស នុត សវនា អះអាងថា លិខិតកំពុងផ្ទុះលើបណ្តាញសង្គម ក្លែងក្លាយ និង អ្នកកាសែតអាចទៅជួបលោក មើលភស្តុតាងនៅគុក ព្រៃស បាន !។
ឃាតក ស្រី ស៊ីណា អតីតជាឧកញ៉ា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន ៣១ ឆ្នាំ និង បង្គាប់ឲ្យសងសំណង ២ លានដុល្លារដល់ជនរងគ្រោះដែលបានស្លាប់ និង ៥០ ម៉ឺនដុល្លារទៀតដល់អ្នករងរបួស ។ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមនេះនៅថ្ងៃ ២៣ ធ្នូ ២០២៤ ដោយត្រូវបានចោទប្រកាន់លើសំណុំរឿងព្រហ្មទណ្ឌចំនួន ៣ គឺបទឃាតកម្ម និង បទរំលោភលើលំនៅដ្ឋាន ។ ពីថ្ងៃ ១៧ មិថុនា ២០២៤ ជននេះបានបាញ់ប្រហារបណ្តាលឲ្យមនុស្ស ២ នាក់ស្លាប់ គឺលោក ឡុង លីសុង និង គូដណ្តឹងឈ្មោះ ឃីន កញ្ចនា រីឯ ២ នាក់ទៀតរងរបួសច ។ រក្សាសិទ្ធិដោយ៖សុទ្ធលី









