លោកឧត្តមសេនីយ៍ទោ ហេង រតនា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារ នគរបាលចរាចរណ៍ បានថ្លែងថា ពេលនេះ តំណាងអយ្យការ និងចៅក្រមស៉ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់ និងសម្រេចឃុំខ្លួនលើជនត្រូវចោទឈ្មោះ ទ្រី សក្កដា នៅពន្ធនាគារ ម១(ព្រៃស)ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បទបើកបរក្រោមឥទ្ធិពលនៃគ្រឿងញៀន និងបទបើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យមានរបួស និងស្លាប់អ្នកដទៃ ។
លោក តុប ឈុនសុង ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲឃុំខ្លួនឈ្មោះ ទ្រី សក្កដា ភេទប្រុស កើតថ្ងៃទី២១ ខែតុលា ឆ្នាំ១៩៩៣ ជនជាតិខ្មែរ សញ្ជាតិខ្មែរ កម្រិតវប្បធម៌ បរិញ្ញាបត្រ មុខរបរ លក់កាហ្វេ ទីកន្លែងកំណើតនៅឃុំកំពង់ប្រណាក ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ – ទីលំនៅបច្ចុប្បន្ន មុនពេលឃាត់ខ្លួននៅផ្ទះលេខ១៩៩ ផ្លូវលេខ៥៦៦ កែងផ្លូវលេខ២៨៧ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន, បទ បើកបរក្រោមឥទ្ឋិពលនៃ គ្រឿងញៀន, បទ បើកបរបង្កគ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានរបួស និងស្លាប់អ្នកដទៃ ប្រព្រឹត្តនៅចំណុចភ្លើងស្តុប វិទ្យាល័យឥន្ទ្ររទេវី លើផ្លូវលេខ៥៩៨ ប្រសព្វផ្លូវលេខ១១២៦ ក្នុងភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ បទល្មើសព្រហ្មទណ្ឌដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៤៥, មាត្រា ៦៣ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន និងមាត្រា ៨៣, មាត្រា ៨៥ នៃច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក។
បានឃើញ ដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះអាសន្នលេខ …….. ភ” ដ.ព.ស ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦។
បង្គាប់
១/ឲ្យភ្នាក់ងារមានសមត្ថកិច្ចនៃកងកម្លាំងសាធារណៈ ធ្វើការនាំខ្លួនជនត្រូវចោទឈ្មោះទ្រី សក្កដា ទៅមណ្ឌលអប់រំ
កែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់។
២/ឲ្យប្រធានមណ្ឌលអប់រំកែប្រែទី១ (ម១) នៃក្រសួងមហាផ្ទៃ ទទួល និងឃុំខ្លួនជននេះ រហូតដល់មានបទបញ្ជថ្មី
សម្រេចផ្សេងពីនេះ ។
គ្រប់ភ្នាក់ងារនៃកងកម្លាំងសាធារណៈទាំងអស់ សហការអនុវត្តឲ្យបានល្អនៅពេលដីកានេះត្រូវបានបង្ហាញក្នុង
ករណីចាំបាច់។រក្សាសិទ្ធិដោយ៖សុទ្ធលី












