ខេត្តកំពង់ចាម: ក្រសួងអប់រំពីមួយឆ្នាំទៅមួយឆ្នាំបានពង្រឹងវិស័យអប់រំឲ្យកាន់តែប្រសើរឡើងរាល់គ្រប់វិញ្ញាសាមិនត្រូវបែកធ្លាយសំដៅឱ្យកាន់តែសំបូរបែបអ្នកដែលមានចំណេះដឹងពិតប្រាកដ ដែលជាធនធានមួយក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។ ជាក់ស្ដែងឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តបានអញ្ជើញពិនិត្យឡាំងដែកដាក់វិញ្ញាសាដោយចាក់សោត្រឹមត្រូវគត់មុត ព្រមទាំងបានកាត់វិញ្ញាសាដោយធ្វើឡើងនាព្រឹកថ្ងៃទី ១០ខែសីហា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យព្រះសីហនុ
ក្រុងកំពង់ចាម។
លោកលី ម៉េងសាន ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តបានឲ្យដឹងថា:
ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបានអញ្ជើញបើកវិញ្ញាសាប្រឡងបាក់ឌុបដែលធ្វើឡើងនាព្រឹកថ្ងៃទី១០ខែសីហាឆ្នាំ២០២៦ នៅវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ដោយមានការចូលរួមតំណាងក្រសួងអប់រំ អង្គភាពប្រឆាំងអំពើពុករលួយ ។ នៅក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្តបានក្រើនរំលឹកដល់ក្មួយៗឱ្យប្រឡងជាប់គ្រប់ៗគ្នាផងដែរ។
លោកប្រធានមន្ទីរអប់រំខេត្តបានបន្តឲ្យដឹងទៀតថាម នៅក្នុងខេត្តកំពង់ចាមទាំងមូលគឺមានមណ្ឌលសរុបចំនួន១៦បន្ទប់ចំនួន៣៨៥បន្ទប់
បេក្ខជនសរុបចំនួន ៩៥៧៥ស្រី៥៦៨៣នាក់ ចែកចេញជាពីរផ្នែក÷
១.វិទ្យាសាស្ត្រ ៥មណ្ឌល ១១០បន្ទប់
-បេក្ខជនសរុប២៦៧៧ស្រី១៦៨៩នាក់
២.វិទ្យសាស្ត្រសង្គម ១១មណ្ឌល ២៨៥បន្ទប់
-បក្ខជនសរុប៦៩២៤ស្រី៣៩៩៩នាក់។
ចំពោះលទ្ធផលនៃការរំពឹងទុកចំនួនសិស្សដែលត្រូវប្រឡងជាប់ប៉ុន្មានភាគរយនោះរូបលោកមិនអាចវាយតម្លៃបាននៅឡើយទេ។
បើតាមយុវិសិស្ស ឃីន រ៉ានី រៀនថ្នាក់ទី ១២ “B” នៃវិទ្យាល័យវង្សទឹក ឃុំជីបាលស្រុកស្រីសន្ធរ ដែលត្រូវមកប្រឡងនៅមណ្ឌលវិទ្យាល័យព្រះសីហនុ បានឲ្យដឹងថា មុនប្រលងមួយថ្ងៃបានមកមើលឈ្មោះនិងបន្ទប់នៅក្នុងមណ្ឌលប្រឡងដោយមានទឹកមុខរាងស្រស់ញញឹមក្នុងចិត្តបានពោលពាក្យថាបើខ្ញុំប្រលងជាប់និងទៅរៀននៅប្រទេសចិន ដើម្បីក្លាយជាធនធានមនុស្សដ៏សំខាន់ម្នាក់ដើម្បីជួយលើកស្ទួយដល់សង្គមជាតិ។
ចំណែកយុវៈសិស្សម៉េងស៊ា ម៉េងហាក់ភេទប្រុស ជាសិស្សរៀនថ្នាក់ទី១២”C”
វិទ្យាល័យជីហែ ស្រុកកោះសូទិន
បានរៀបរាប់ឲ្យដឹងដែរថា មុនពេលប្រឡងរូបគេបានប្រឹងប្រែងរៀនសូត្រគ្រប់មេរៀននៅផ្ទះរបស់ខ្លួនចៃដន្យមានពេលមួយស្រាប់តែកៀកដល់ថ្ងៃប្រឡងត្រូវបានមូសខាំជាហេតុបណ្ដាលឲ្យឆ្លងជំងឺគ្រុនឈាម ត្រូវបានដេកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកកោះសូទិន៣ថ្ងៃនិងនៅមន្ទីរពេទ្យខេត្តមួយថ្ងៃ ។ដោយនៅក្នុងដៃមានបន្តោងសេរ៉ូមខណៈវេលាម៉ោងជិត១១ព្រឹកថ្ងៃទី១០សីហាឆ្នាំ ២០២៦ បានដើរចេញពីក្នុងមណ្ឌលប្រឡងនៅភូមិភាគគរុកោកុសល្យខេត្ត
មានម្ដាយចាំទទួលនៅច្រកទ្វារខាងមុខ
រូបគេបានផ្ដេជ្ញាចិត្តប្រឹងប្រែងរៀនសូត្រដោយរំពឹងថាការប្រឡងរយៈពេលពីរថ្ងៃនៅថ្ងៃទី១០-១១សីហា
រំពឹងអាចនឹងប្រលងជាប់។
សូមបញ្ជាក់ថានៅតាមមណ្ឌលប្រលងនានាក្នុងខេត្តកំពង់ចាមត្រូវបានពង្រាយមានកម្លាំងនគរបាល កងរាជអាវុធហត្ថ
អង្គភាពប្រឆាំងអំពើពុករលួយ (ស.ស.យ.ក) ត្រូវបានពង្រឹងសណ្ដាប់ធ្នាប់បានល្អដោយមិនមានបុគ្គលណាម្នាក់អាចនាំយកព្រីយ៉ុងចូលក្នុងបន្ទប់ប្រលងបាននោះទេ។
រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី











