ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីគាស់តូបកាហ្វេ នៅខណ្ឌច្បារអំពៅ

នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៥:៤៥នាទី ត្រង់ចំណុចភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាធានីភ្នំពេញ ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងមានការសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន១នាក់។

ប្រតិបត្តិការនេះធ្វើឡើងដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល, លោកវរសេនីយ៍ឯក ចាន់ សុភាព អនុប្រធាននាយកដ្ឋានទទួលផែន លោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ត្រី ណុប មុនី នាយរងការិយាល័យ។

ជនសង្ស័យឈ្មោះ អេង សំណាង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅស្ថិតនៅ ម្ដុំសង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោស (គាស់សោទ្វារតូបកាហ្វេ)។

បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ ចំពោះសម្ភារៈសមត្ថកិច្ចបានប្រគល់ជូនជនរងគ្រោះវិញ៕រក្សាសិទ្ធដោយ៖សុទ្ធលី