ជនសង្ស័យ ចំនួន ០៣នាក់ ដែលសហការគ្នាក្លែងឯកសារសាធារណៈ កុហកបុគ្គលិកធនាគារដើម្បីខ្ចីប្រាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូលឃាត់ខ្លួន ។
ដោយមានការណែនាំពី ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ
ដោយអនុវត្តតាមផែនការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការបញ្ជាផ្ទាល់ពីលោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល ។
កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ហុង ពិសិដ្ឋ អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានបញ្ជាឱ្យលោកវរសេនីយ៍ទោ សុខ ស៉ីវុត្ថា អធិការររងទទួលផែនព្រហ្មទណ្ឌ ដឹកនាំកម្លាំងចុះស្រាវជ្រាវលើករណីក្លែងឯកសារសាធារណៈ នៅចំណុច ភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ជនសង្ស័យ ចំនួន០៣នាក់ ៖ ១-ឈ្មោះ គីម ស្រួ ភេទស្រី អាយុ៥៩ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន), ២-ឈ្មោះ ចន សុផាត ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរកម្មការនី ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) និង៣-ឈ្មោះ ឡេង ថាវី ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅបន្ទប់ជួល សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន គ្មានសារធាតុញៀន) ។
ជនរងគ្រោះម្នាក់ ឈ្មោះ សុខ សុម៉ាលីយ៉ា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិគោកខ្សាច់ សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។
វត្ថុតាងចាប់យកមានឯកសារក្លែងក្លាយមួយចំនួនរួមមាន៖ ១-សេចក្ដីចម្លងសំបុត្របញ្ជាក់កំណើតចំនួន ០២សន្លឹក, ២-លិខិតបញ្ជាក់ភាពនៅលីវ ឬមេម៉ាយចំនួន ០២សន្លឹក, ៣-អត្តសញ្ញាណប័ណ្ណក្លែងក្លាយចំនួន ០២ ជនសង្ស័យ ចំនួន ០៣នាក់ បានសហការគ្នាក្លែងឯកសារសាធារណៈកុហក បុគ្គលិកធនាគារដើម្បីខ្ចីប្រាក់ ។
បច្ចុប្បន្នជនសង្ស័យ សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ និងបន្តស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីយកមកផ្ដន្ទាទោសច្បាប់ ៕ រក្សាសិទ្ធិដោយ៖សុទ្ធលី


